ស្បៃក្ដោបនិងទឹកឃ្មុំ មានប្រសិទ្ធភាពព្យាបាលជំងឺក្អកនិងរលាកទងសួត

ប្រិយមិត្តភាគច្រើនប្រហែលជាមិនបានដឹងទេថា ស្លឹកស្ពៃក្ដោបនិងទឹកឃ្មុំ គឺជាឱសថបុរាណដែលជួយព្យាបាលជំងឺក្អក និងរលាកទង់សួតយ៉ាងមានប្រសិទ្ធភាព ហើយចំពោះវិធីព្យាបាលនេះ គឺអាចព្យាបាលបានទាំងកុមារនិងមនុស្សពេញវ័យ ដោយគ្រាន់តែប្រើប្រាស់ស្លឹកស្ពៃក្ដោប និងទឹកឃ្មុំ។

ខាងក្រោមនេះគឺជាអ្វីដែលត្រូវធ្វើ៖ 

  • យកស្លឹកស្ពៃក្ដោបមួយសន្លឹក ទៅត្រាំក្នុងទឹកក្ដៅរយៈពេល3នាទី
  • ពេលត្រាំហើយវានឹងទន់ហើយឡើងក្ដៅ បន្ទាប់មកស្រង់ចេញពីទឹក រួចចាក់ទឹកឃ្មុំមួយស្លាបព្រាលើស្លឹកម្ខាងនៃស្ពៃក្ដោប
  • យកវាមកបិទលើដើមទ្រូងដោយដាក់ផ្នែកម្ខាងដែលមានទឹកឃ្មុំអោយនៅជាប់នឹងដើមទ្រូង
  • ទ្រាប់ថង់ប្លាស្ទឹចពីលើស្ទឹកស្ពៃក្ដោបដើម្បីកុំអោយទឹកឃ្មុំហៀរចេញ រួចយកក្រមា មករុំពីលើជាការស្រេច (អនុវត្តវិធីសាស្រ្តនេះមុនពេលចូលគេង ហើយចាំលាងវាចេញនៅពេលព្រឹកនឹងទទួលបានប្រសិទ្ធភាពជាមិនខាន)

បើក្អកខ្លាំង

  • អនុវត្តន៍វិធីសាស្ត្រដូចខាងលើ តែត្រូវយកស្លឹកស្ពៃចំនួន2ស្លឹក ដោយយកមកបិទលើទ្រូងមូយសន្លឹង និងបិទនៅខ្នងមួយសន្លឹក
  • ប៉ុន្តែត្រូវបិទវានៅក្នុងពេលព្រឹក
  • ជួតស្បែកជាមួយនឹងក្រណាត់សើមមួយ ឬក៏លាងជម្រះក៏បាន នៅពេលដែលអ្នកមានអាម្មណ៍ថាបាត់ក្អក

ប្រសិនលោកអ្នកមានជំងឺរលាកទងសួតនៅដំណាក់កាលដំបូង អ្នកនឹងឃើញលទ្ធផលបន្ទាប់ពីអនុវត្តន៍វិធីសាស្រ្តនេះនៅថ្ងៃដំបូង ព្រោះធាតុផ្សំនៃទឹកឃ្មុំ, ស្ពៃក្ដោបនិងកំដៅរួមចំណែកដល់ការកាត់បន្ថយនៃការក្អកនិងបំបាត់ការរលាកការរលាក៕

ប្រភព៖ khmerwonder

  • ស្បៃក្ដោបនិងទឹកឃ្មុំ មានប្រសិទ្ធភាពព្យាបាលជំងឺក្អកនិងរលាកទងសួត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាព
Tags: