iPhone 6s/6s Plus នៅ​កម្ពុជា ​ធូរ​ថ្លៃ​ជាង២ប្រទេស​

iPhone 6s/6s Plus ពេល​ហាង​លក់​ទូរសព្ទ​ធំៗ​ក្នុង​ស្រុក ​ដាក់​ទីផ្សារ​កម្ពុជា​ដំបូង​តម្លៃ​ថ្លៃ​កប់​ពពក ហើយ​ក៏​ធ្លាក់​ថ្លៃ​ស្រឺតៗ​មក​ត្រឹម​ខ្ទង់ ៦៦៥ដុល្លារ សម្រាប់ iPhone 6s (16GB)។ យ៉ាង​ណា​តម្លៃ​នេះ​រាង​ធូរ​ថ្លៃ​ជាង​គេ​បើ​ធៀប​នឹង​តម្លៃ iPhone 6s/6s Plus នៅ​ថៃ​ និង ​តៃវ៉ាន់។

 

iPhone 6s/6s Plus នៅ​កម្ពុជា ​ធូរ​ថ្លៃ​ជាង២ប្រទេស​

 

iPhone 6s/6s Plus នៅ​កម្ពុជា ​ធូរ​ថ្លៃ​ជាង២ប្រទេស​

 

សម្រាប់​នៅ​តៃវ៉ាន់ ត្រូវ​បង់​ប្រាក់​ប្រមាណ​ជា ៦០ដុល្លារ/ខែ រយៈ​ពេល២ឆ្នាំ សម្រាប់​ការ​ទិញ iPhone 6s/6s Plus សេវាកម្ម​បង់​រំលោះ​។ នេះ​បើ​តាម​ប្រភព​មួយ​នៅ​តៃវ៉ាន់។

 

ដោយ​ឡែក​​​នៅ​កម្ពុជា ​តម្លៃ iPhone 6s/6s Plus ខាង​លើ​យក​ពី​​ប្រភព​​ហាង​ទូរសព្ទ​ធំៗ​​ក្នុង​ស្រុក។ សម្រាប់​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវ​ការ  iPhone 6s/6s Plus ​អាច​មាន​តម្លៃ​ថ្លៃ​ជាង​នេះ។

 

យ៉ាងណា​ ដើម្បី​ចំណេញ​ប្រាក់ អ្នក​មាន​ជីវភាព​ល្មម​នៅ​កម្ពុជា តែង​ទៅ​រក​ទិញ​តាម​ហាង​ទូរសព្ទ​នៅ​ភ្នំពេញ ព្រោះ​​ដាក់​លក់​ iPhone 6s/6s Plus ធូរថ្លៃ​ជាង​​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវ​ការ​ក្នុង​ស្រុក​​​​ដែល​​ផ្តល់​​ការ​ធានា​រ៉ាប់រង​ត្រឹម​ត្រូវ៕

 

អត្ថបទ៖ ប៉ែត ផាន់និត

ប្រភព៖ Apple (Taiwan & Thailand)