Di Maria ស៊ុត​ឲ្យ​អាហ្សង់ទីន​ ឈ្នះ​​ឈីលី​ ២-១ នៅ​ Copa America

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​យក​ឈ្នះ​លើ​ក្រុម​ការពារ​តំណែង​ជើង​ឯក​​ឈីលី​ ២-១ ក្នុង​ការ​ប្រកួត​ Copa America Centenario ​សន្សំ​ពិន្ទុ​​ពូល​ D ​អម្បាញ់មិញ​នេះ។

 

Di Maria ស៊ុត​ឲ្យ​អាហ្សង់ទីន​ ឈ្នះ​​ឈីលី​ ២-១ នៅ​ Copa America

Di Maria (លេខ៧) អបអរ ក្រោយ​ស៊ុត​ចូល​ទី

 

២​គ្រាប់​របស់​អាហ្សង់ទីន​ រក​បាន​ដោយ​ខ្សែ​បម្រើ​ស្លាប​ Angel Di Maria របស់​ក្រុម​ Paris Saint-Germain ​នៅ​នាទី​៥១ និង​​ខ្សែ​បម្រើ ​វ័យ​២៧​ឆ្នាំ Ever Banega របស់​ក្រុម​ Sevilla ​បន្ថែម​១​គ្រាប់​ទៀត​ នៅ​នាទី​៥៩។ ប៉ុន្តែ​ឈីលី ​រក​បាន​១​គ្រាប់​វិញ នៅ​ចុង​ម៉ោង​៩០+៣ ​ដោយ​ការ​តែត​របស់​​​ខ្សែ​បម្រើ​វ័យ​៣១​ឆ្នាំ Jose Fuenzalida។

 

Di Maria ស៊ុត​ឲ្យ​អាហ្សង់ទីន​ ឈ្នះ​​ឈីលី​ ២-១ នៅ​ Copa America

 

ក្នុង​ប្រកួត​នេះ​ តារា​ឆ្នើមៗ​ក្រុម​ឈីលី​ Alexis Sanchez ​​របស់​​ក្រុម​ Arsenal​ និង Arturo Vidal ​របស់​ Bayern Munich ក៏​​មាន​វត្តមាន​ដែរ ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​ឲ្យ​ក្រុម​របស់​ពួកគេ​​ឈ្នះ​បាន ទោះ​បី​ Lionel Messi ​ប្រធាន​ក្រុម​របស់​អាហ្សង់ទីន​ ​មិន​បាន​ចូល​លេង​​ បាន​​ត្រឹម​បម្រុង​​ (ដោយសារ​មិន​ទាន់​ Fit) ​​ក៏​ដោយ៕

 

Di Maria ស៊ុត​ឲ្យ​អាហ្សង់ទីន​ ឈ្នះ​​ឈីលី​ ២-១ នៅ​ Copa America

 

Di Maria ស៊ុត​ឲ្យ​អាហ្សង់ទីន​ ឈ្នះ​​ឈីលី​ ២-១ នៅ​ Copa America

 

Di Maria ស៊ុត​ឲ្យ​អាហ្សង់ទីន​ ឈ្នះ​​ឈីលី​ ២-១ នៅ​ Copa America

 

Di Maria ស៊ុត​ឲ្យ​អាហ្សង់ទីន​ ឈ្នះ​​ឈីលី​ ២-១ នៅ​ Copa America

 

Di Maria ស៊ុត​ឲ្យ​អាហ្សង់ទីន​ ឈ្នះ​​ឈីលី​ ២-១ នៅ​ Copa America

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail