ឪពុក​ព្យាយាម​បន្លាច​កូនស្រី​កុំ​ឲ្យ​លេង​ច្រើនជាង​កិច្ចការ​សាលា តែ​ចៃដន្យ គ្រវី​កន្ត្រៃ​របូត​ហោះ​ទម្លុះ​លលា​ដ៏​ក្បាល​នាង​តែម្តង​

ឪពុកម្នាក់ដែលបានអះអាងថា រូបគាត់កំពុងព្យាយាមអប់រំកូនស្រីឆ្នាសរបស់គាត់, ចៃដន្យ គ្រវីកន្ត្រៃរបូតចេញពីដៃហោះទៅទម្លុះលលាដ៌របស់នាងតែម្តង, ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ០៣ មិថុនា ២០១៦ ។

ឪពុក​ព្យាយាម​បន្លាច​កូនស្រី​កុំ​ឲ្យ​លេង​ច្រើនជាង​កិច្ចការ​សាលា តែ​ចៃដន្យ គ្រវី​កន្ត្រៃ​របូត​ហោះ​ទម្លុះ​លលា​ដ៏​ក្បាល​នាង​តែម្តង​

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីអាយុ ១០ ឆ្នាំ ត្រូវបានបញ្ចូលទៅសង្គ្រោះនៅឯមន្ទីរពេទ្យជាបន្ទាន់ នៅក្នុងទីក្រុងសៀងហៃ (ចិន) ក្រោយតន្រៃ្តប្រវែង ៦ អ៊ិង (ប្រហែល ១៥ សង់ទីម៉ែត្រ) ត្រូវដោតជាប់ក្បាលរបស់នាង ដែលជាលទ្ធផលឪពុករបស់នាងព្យាយាមបន្លាចនាង តែជ្រុលដៃ… ព្រោះតែនាងតែងលេងច្រើន ខណៈធ្វើកិច្ចសាលា ។

បើតាមឪពុករបស់នាង, នោះក្មេងស្រីរងគ្រោះនោះ បានកំពុងប្រឡែងលេងជាមួយបងប្រុសរបស់នាង ខណៈនាងកំពុងធ្វើកិច្ចសាលា ។

មុនពេលកើតហេតុ គាត់បានកាន់កន្ត្រៃនៅនឹងដៃ និងគ្រវីចុះឡើងៗ ប៉ុន្តែ ជាអកុសល កន្ត្រៃបានរអិលចេញពីដៃរបស់គាត់ ហោះទៅទម្លុះរបស់នាងតែម្តង ។

ក្រុមគ្រួពេទ្យនៅមន្ទីរពេទ្យ Xinhua ក្នុងទីក្រុងសៀងហៃ បានចំណាយពេលច្រើនម៉ោង ក្នុងការវះកាត់ដកកន្ត្រៃចេញពីក្បាលនាង ។

គ្រូពេទ្យនិយាយថា ចុងក្រោយសឹងតែចាក់ចូលសរសៃ (ឈាម) សំខាន់ នៅផ្នែកខាងស្តាំនៃក្បាលរបស់នាង ។ ក្រោយការវះកាត់, ក្មេងស្រីនោះបានដឹងខ្លួន និងនិយាយ ប៉ុន្តែ អះអាងថា នាងបានបាត់បង់ការចងចាំមួយផ្នែក ។ យ៉ាងណាមិញ នាងក៏បានប្រាប់អ្នកសារព័ត៌មានថា នាងពុំបានចងចាំនូវហេតុការណ៍ដែលបានកើតឡើងមកលើរូបនាងទេ ៕


ឪពុក​ព្យាយាម​បន្លាច​កូនស្រី​កុំ​ឲ្យ​លេង​ច្រើនជាង​កិច្ចការ​សាលា តែ​ចៃដន្យ គ្រវី​កន្ត្រៃ​របូត​ហោះ​ទម្លុះ​លលា​ដ៏​ក្បាល​នាង​តែម្តង​ ឪពុក​ព្យាយាម​បន្លាច​កូនស្រី​កុំ​ឲ្យ​លេង​ច្រើនជាង​កិច្ចការ​សាលា តែ​ចៃដន្យ គ្រវី​កន្ត្រៃ​របូត​ហោះ​ទម្លុះ​លលា​ដ៏​ក្បាល​នាង​តែម្តង​ ឪពុក​ព្យាយាម​បន្លាច​កូនស្រី​កុំ​ឲ្យ​លេង​ច្រើនជាង​កិច្ចការ​សាលា តែ​ចៃដន្យ គ្រវី​កន្ត្រៃ​របូត​ហោះ​ទម្លុះ​លលា​ដ៏​ក្បាល​នាង​តែម្តង​ ឪពុក​ព្យាយាម​បន្លាច​កូនស្រី​កុំ​ឲ្យ​លេង​ច្រើនជាង​កិច្ចការ​សាលា តែ​ចៃដន្យ គ្រវី​កន្ត្រៃ​របូត​ហោះ​ទម្លុះ​លលា​ដ៏​ក្បាល​នាង​តែម្តង​

  • ឪពុក​ព្យាយាម​បន្លាច​កូនស្រី​កុំ​ឲ្យ​លេង​ច្រើនជាង​កិច្ចការ​សាលា តែ​ចៃដន្យ គ្រវី​កន្ត្រៃ​របូត​ហោះ​ទម្លុះ​លលា​ដ៏​ក្បាល​នាង​តែម្តង​已关闭评论
  • 22 views
  • Hide Sidebar
    A+