ក្ដៅៗ​លេចធ្លាយថា iPhone 7 នឹងមានកាមេរ៉ាទំហំធំជាងមុនដល់ 21MP!

ក្ដៅៗ​លេចធ្លាយថា iPhone 7 នឹងមានកាមេរ៉ាទំហំធំជាងមុនដល់ 21MP!

បើយោងតាមសេចក្ដីរាយការណ៍ថ្មីមួយ របស់គេហទំព័រ softpedia បានឱ្យដឹងមកថា ស្មាតហ្វូនជំនាន់ទី 10 របស់ Apple គឺ iPhone 7 នោះ នឹងត្រូវពង្រីកទំហំកាមេរ៉ារហូតដល់ 21MP។
សូមបញ្ជាក់ថា កន្លងទៅធ្លាប់មានបែកធ្លាយគំនូសតាងគ្រោងឆ្អឹងទាំង iPhone 7 និង iPhone 7 Plus ហើយចំណុចលេចធ្លោមួយនៅលើ iPhone 7 Plus ដែលមិនត្រឹមតែមានអេក្រង់ធំជាង iPhone 7 តែក៏មានកាមេរ៉ាលើសមួយគ្រាប់ផងដែរ ពោលគឺ iPhone 7 Plus នឹងបំពាក់ dual-camera lens នៅខាងខ្នង។ ចំណែករបាយការណ៍ថ្ងៃនេះ បន្ថែមថា iPhone ជំនាន់ថ្មីទី 10 របស់ក្រុមហ៊ុនអាមេរិកនេះ អាចត្រូវពង្រីកទំហំកាមេរ៉ារហូតដល់ 21MP ធំជាង iPhone 6s/6s Plus ដែលមានទំហំ 12MP។

+iPhone 7/7 Plus នឹងមានទំហំ RAM ធំជាងមុន ហើយប្រព័ន្ធបណ្ដាញ LTE លឿនជាងមុន

iPhone 7 Plus នឹងត្រូវ Apple ធ្វើបច្ចុប្បន្នភាពពង្រីកទំហំ RAM ពី 2GB (iPhone 6) ដល់ 3GB ដែលវាប្រហែលមកពីការបំពាក់បច្ចេកវិទ្យាកាមេរ៉ាថ្មី dual-camera ទើបត្រូវការ RAM ធំជាងមុន ប៉ុន្តែ iPhone 7 ទំហំ 4,7 អ៊ីញ ក៏អាចមានកាមេរ៉ាធំជាងមុនដូច iPhone 7 Plus ទំហំ 5,5 អ៊ីញដែរ។

Image: ក្ដៅៗ​លេចធ្លាយថា iPhone 7 នឹងមានកាមេរ៉ាទំហំធំជាងមុនដល់ 21MP!

ចំណែកមេម៉ូរីនៅលើ iPhone ជំនាន់ថ្មីនេះ អាចមានទំហំរហូតដល់ 256GB ខណៈ ដែលទំហំ 16GB នឹងត្រូវដកចេញ ដោយជំនួសមកវិញនូវទំហំ 32GB ហើយទំហំ 64GB ក៏ត្រូវជំនួសដោយ 128GB។ នេះមានន័យថា iPhone 7/ 7 Plus នឹងមានជម្រើសអង្គចងចាំ 3 ទំហំដដែលគ្រាន់តែខុសទំហំផ្ទុកគឺ 32GB / 128GB និង 256GB។
របាយការណ៍មុនៗបានលើកឡើងថា iPhone 7 ទាំងពីរម៉ូដែលអាចនឹងត្រូវដកចេញរន្ធកាស 3.5mm ជំនួសមកវិញដោយរន្ធ USB-C ដែលអាចប្រើទាំងការសាកថ្ម និងរន្ធសំឡេង។ ចង់ដឹងកានតែច្បាស់សូមតាមដានជាមួយយើងខ្ញុំជាបន្តនៅពេលក្រោយ។

Image: ក្ដៅៗ​លេចធ្លាយថា iPhone 7 នឹងមានកាមេរ៉ាទំហំធំជាងមុនដល់ 21MP!

Image: ក្ដៅៗ​លេចធ្លាយថា iPhone 7 នឹងមានកាមេរ៉ាទំហំធំជាងមុនដល់ 21MP!

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
ក្ដៅៗ​លេចធ្លាយថា iPhone 7 នឹងមានកាមេរ៉ាទំហំធំជាងមុនដល់ 21MP!

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
ក្ដៅៗ​លេចធ្លាយថា iPhone 7 នឹងមានកាមេរ៉ាទំហំធំជាងមុនដល់ 21MP!

ចុះថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2016 ម៉ោង 11:50 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ