Selena Gomez ស្លៀក​ឈុត​ក្នុង​បញ្ចេញ​សាច់ឡើង​កប់​​ក្នុង​ MV ថ្មី

តារា​ចម្រៀង​រូប​ស្រស់ Selena Gomez បាន​បញ្ចេញ​វីដេអួ​ចម្រៀង​ថ្មី​របស់​ខ្លួន​ចំណងជើង​ថា “Kill ‘Em With Kindness” កាល​ពី​ម្សិលមិញ​លើ Youtube ដែល​ដឹក​នាំ​សម្ដែង​ដោយ​លោក  Emil Nava ។

 

Selena Gomez ស្លៀក​ឈុត​ក្នុង​បញ្ចេញ​សាច់ឡើង​កប់​​ក្នុង​ MV ថ្មី

 

ក្នុង​វីដេអូ​ចម្រៀង​​​ស​ខ្មៅ រយៈពេល​៣:៤៣​នាទី តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​បាន​​បង្ហាញ​រាង​ដ៏​​សិចស៊ី​របស់​ខ្លួន​ជាមួយ​រ៉ូប​ពណ៌​ខ្មៅ​និង​សំលៀកបំពាក់​ក្នុង​របស់​នារី ដោយ​អង្គុយ​លើ​កៅអី​នៅ​ពី​មុខ​ផ្ទះ​សំពត់​ស។ “Kill ‘Em With Kindness” គឺ​ចម្រៀង​ទី​៤​ក្នុង​អាល់ប៊ុម​ Revival របស់ Selena Gomez ៕

 

 

ចុចអាន Selena ​សាំ​ចិត្ត​​គប់​ក្រដាស​​របស់​ Fan ​​ដែល​សរសេរ​ ‘Marry Justin’ ទាំង​កណ្ដាល​ឆាក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ time