អត្ថប្រយោជន៍​នៃការញ៉ាំ​ផ្លែត្របែក

យើង ពិតជាដឹងហើយថាផ្លែត្របែកជាផ្លែប្រភេទផ្លែឈើម្យ៉ាង ដែលមានរសជាតិជូរអែមពេញនិយមសម្រាប់ប្រជាជនខ្មែរទទួលទានកម្សាន្តអារម្មណ៏ ដោយតែងតែជ្រលក់ជាមួយ អំបិលបុកម្ទេសប៉ុន្តែការទទួលទាននោះមិនត្រឹមតែមានរសជាតិឆ្ងាញ់មាត់ប៉ុណ្ណោះទេ តែថែមទាំងផ្តល់សារប្រយោជន៏ ដល់សុខភាពដោយមិនដឹងខ្លួន។ ផ្លែត្របែកស្រស់មានពណ៍ខៀវខ្ចីរសជាតិជូរអែមសាច់ខាងក្នុងរបស់វា ពិតជាធ្វើជាអាហារបញ្ចុះទម្ងន់បាន។ ត្របែកមានវីតាមីនច្រើនជាងក្រូចពោធិសាត់ដល់៨ដង។បើកាលណាពិសាត្របែកស្រស់ត្រឹមតែមួយផ្លែ និងបានទទួលបានវីតាមីនCច្រើនគ្រប់គ្រានសម្រាប់សេចក្តីត្រូវការ រាងកាយ។ វីតាមីនCនៅក្នុងផ្លែត្របែកនេះមានតួនាទីសំខាន់ណាស់សម្រាប់ធ្វើឲ ពណ៌សម្បុរស្បែកស្រស់ថ្លា ព្រោះវាជាសារធាតុពិ សេសសម្រាប់ការផលិតខូលឡានជែន( collagen ) ដើម្បីទ្រទ្រង់ស្បែកនិងជាលិកាផ្សេងៗនៅក្នុងរាងកាយឱ្យរឹងមាំ។៕

ប្រភព៖ iknow

  • អត្ថប្រយោជន៍​នៃការញ៉ាំ​ផ្លែត្របែក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាព
Tags: