ពិតជាអស្ចារ្យ!! រូបមន្ត​ថែរក្សា​ស​ម្ជ​ស្ស ចំណាយតិច​ហើយ​ល្អ​ជាង​ សំបុក​ទឹកមាត់​ត្រចៀកកាំ​

សំបុកត្រចៀកកាំគឺជារបស់ដែលអ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ដឹងរួចមកហើយថានៅពេលដែលយកវាមកញ៉ាំ វាអាចជួយរក្សាសម្រស់អ្នកឲ្យស្អាត និងមិនងាយចាស់ឡើយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តម្យ៉ាងដែលអាចផ្តល់អត្ថប្រយោជន៍ដូចជាសំបុកត្រចៀកកាំទាំងនោះអញ្ចឹង។ តើមានវិធីធ្វើបែបណាទៅ?

ពិតជាអស្ចារ្យ!! រូបមន្ត​ថែរក្សា​ស​ម្ជ​ស្ស ចំណាយតិច​ហើយ​ល្អ​ជាង​ សំបុក​ទឹកមាត់​ត្រចៀកកាំ​

១). គ្រឿងផ្សំ ៖
– ផ្កាថ្មចំនួន១៥ក្រាម
– ពុទ្ធ្រាក្រហមចំនួន១២គ្រាប់
– ស្ករក្រាមបរិមាណល្មម។

២). របៀបចម្អិន ៖
– ដំបូងអ្នកត្រូវតែយកផ្កាថ្មនេះទៅត្រាំក្នុងទឹក ដោយត្រាំរហូតដល់វារីកធំ ទើបកាត់ក្បាលវាចេញ ហើយហែកចេញជាដុំតូចៗ ទើបលាងទឹកម្តងទៀតឲ្យស្អាត ហើយស្រង់ឡើងដោយពូតទឹកវាឲ្យស្ងួត។ រីឯពុទ្ធ្រាក្រហមវិញ អ្នកអាចយកវាទៅលាងទឹកឲ្យស្អាត ហើយទុកប្រើ។ បន្ទាប់មកអ្នកអាចយកផ្កាថ្ម និងពុទ្ធ្រាក្រហមទៅដាំជាមួយទឹកដែលមានបរិមាណល្មម ដោយបើកភ្លើងធំដាំវាឲ្យពុះរួចទើបប្តូរមកភ្លើងតូច ដោយរំងាស់វាចំនួនពី២ទៅ៣ម៉ោង ទើបដាក់ស្ករក្រាមចូលទៅជាការស្រេច។ ក្រោយពេលដែលអ្នកញ៉ាំរួច វានឹងអាចជួយប៉ូវក្រលៀន ធ្វើឲ្យស្បែកអ្នកសស្អាត និងទន់។

* បញ្ជាក់ ៖ នៅពេលដែលអ្នកត្រាំផ្កាថ្មនេះ អ្នកត្រូវតែប្រយ័ត្នបំផុត ដោយអ្នកត្រូវតែប្រើទឹកដែលអ្នកយកមកញ៉ាំយកមកត្រាំវាឲ្យរីក ហើយលាងឲ្យស្អាត បន្ទាប់មកអ្នកត្រូវតែកាត់ចោលកន្លែងដែលត្រាំហើយមិនរីកស្គុះស្គាយ ជាពិសេសកន្លែងដែលមានស្នាមលឿងៗ ហើយអ្នកត្រូវតែជ្រើសរើសផ្កាថ្មដែលស្រស់ ទើបអ្នកញ៉ាំហើយមិនពុល៕

ប្រភព៖ baykdang

  • ពិតជាអស្ចារ្យ!! រូបមន្ត​ថែរក្សា​ស​ម្ជ​ស្ស ចំណាយតិច​ហើយ​ល្អ​ជាង​ សំបុក​ទឹកមាត់​ត្រចៀកកាំ​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាព
Tags: