មន្ត្រី​ពេទ្យសត្វ​ខេត្ត​ ចាប់​សាច់​ជ្រូក​កាប់​លក់​អត់​ច្បាប់​ ខូចគុណភាព​ ចំនួន​៥១​គីឡូក្រាម​ យក​ទៅ​ដុត​កម្ទេ​ច​ចោល​

មន្ត្រី​ពេទ្យសត្វ​ខេត្ត​ ចាប់​សាច់​ជ្រូក​កាប់​លក់​អត់​ច្បាប់​ ខូចគុណភាព​ ចំនួន​៥១​គីឡូក្រាម​ យក​ទៅ​ដុត​កម្ទេ​ច​ចោល​

កំពង់ឆ្នាំង ​៖ សាច់​ជ្រូក​កាប់​អត់​ច្បាប់ ​និង​ខូចគុណភាព​ទម្ងន់​៥១​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ ចាប់​យក​មកពី​ផ្សារ​លើ​ក្រុង​កំពង់ឆ្នាំង យក​មក​ដុត​កម្ទេច​ចោល នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦។ ការ​ចាប់​ និង​ដុត​កម្ទេច​​សាច់ ជ្រូក​អត់​ច្បាប់​ខាង​លើ​នេះ បាន​ធ្វើ​ឡើង ដោយមាន​ការចូលរួម​ពី​ លោក ឡុង ស៊ីថា ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​បសុព្យាបាល​ខេត្ត​ជាច្រើន​នាក់​ទៀត​។​

លោក ក្រឹ​ង សំអាត ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ក្រោយពី​មន្ត្រី​ជំនាញ​បាន​ដឹង​ថា ​មាន​គេ​លក់​សាច់​ជ្រូក​ខូចគុណភាព និង​កាប់​លក់​ខុសច្បាប់​មក ​​លោក​ក៏បាន​ឆ្លង​យោបល់ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ហើយ​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​មួយ ដោយមាន​ការ​សម្របសម្រួល​ពី​ លោក ឡុង ស៊ីថា ព្រះ​រាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា សាច់​ជ្រូក​ខូចគុណភាព​ទាំង​អស់​នេះ​ ត្រូវ​បាន​មន្ត្រី​ពេទ្យសត្វ​ខេត្ត ធ្វើការ​ចាប់​ឃាត់​នៅ​ព្រឹក​ថ្ងៃទី​០៦ ​ខែមិថុនា ឆ្នាំ​២០១៦ ពី​អ្នក​លួច​កាប់​អត់​ច្បាប់ នៅ​តាម​ទីកន្លែង​ផ្សេង រួច​លួច​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​លើ​ក្រុង​កំពង់ឆ្នាំង ដោយ​សាច់​ជ្រូក​ទាំងនេះ មុន​ពេល​កាប់​លក់​ គេ​មិន​បា​ន​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ ដែល​ចាំ​ត្រួតពិនិត្យ​នៅ​ទី​សត្តឃាត​នោះ​ឡើយ ព្រោះ​នៅ​លើ​សាច់​ជ្រូក​នោះ​គ្មាន​ការ​បោះត្រា​ពី​ពេទ្យសត្វ​ឡើយ។

លោក​បាន​បន្ត​ថា ចំពោះ​វិធានការ​ផ្លូវច្បាប់​ខាង​លើ​នេះ​គឺ​យោង​អនុក្រឹត្យ ស្ដីពី​សុវត្ថិភាព​សាច់សត្វ ក៏ដូចជា គោលបំណង​ពង្រឹង សុវត្ថិភាព សុខភាព ចំណី អាហារ ជូន​ប្រជាពលរដ្ឋ អ្នក​បរិភោគ ព្រោះ​ថា សាច់​ជ្រូក​ទាំងនោះ​អាច​ថា ជា​ជ្រូក​ឈឺ ឬ​ងាប់ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​លួច​កាប់​យក​មក​លក់​ក្នុង​ផ្សារ។
​ ​
លោក ក្រឹ​ង សំអាត ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល សំណូមពរ ដល់​ក្រុម​អាជីវករ​ទាំងអស់​ ដែល​មាន​ច្បាប់ សូម​យក​ជ្រូក​មក​ពិឃាដ​នៅ​ទី​សត្តឃាត ដោយ​មិន​ត្រូវ​សម្លាប់ ក្រៅ​ទី​សត្តឃាត ​ដែល​ច្បាប់​កំណត់​នោះ​ឡើយ​។ ម្យ៉ាងទៀត​ចំពោះ​ប្រជាពលរដ្ឋ​ ដែល​គ្មាន​ច្បាប់​ធ្វើ​អាជីវកម្ម​កាប់​ជ្រូក​លក់ ​សូមកុំ​លួច​កាប់​ជ្រូក​យក​ទៅ​លក់​ក្នុង​ទីផ្សារ ព្រោះ​ច្បាប់​មិន​អនុញ្ញាត​​ឲ្យ​​ឡើយ ហើយ​បើ​នៅ​តែ​លួច​ប្រព្រឹត្ត​នោះ ពេល​មន្ត្រី​ជំនាញ​ចាប់បាន គឺ​ពិតជា​ត្រូវ​ខាតបង់​ដូច​ករណី​ខាង​លើ​នេះ​ពុំខាន​ឡើយ ៕