រថយន្ត​លុចស៊ីស​៤៧០​ បុក​ម៉ូតូ​កម្មការិនី​ម្នាក់​ ពេញទំហឹង​បណ្ដាល​ឲ្យ​​ស្លាប់​ ពេល​ដឹក​យក​ទៅ​ស​ង្គ្រោះ

រថយន្ត​លុចស៊ីស​៤៧០​ បុក​ម៉ូតូ​កម្មការិនី​ម្នាក់​ ពេញទំហឹង​បណ្ដាល​ឲ្យ​​ស្លាប់​ ពេល​ដឹក​យក​ទៅ​ស​ង្គ្រោះ

កំពង់ឆ្នាំង ​៖ កម្មការិនី​ម្នាក់ បាន​ស្លាប់​នៅ​ពេល​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់​ត្រឡាច ក្រោយពី​រូប​នាង​ត្រូវ​រថយន្ត​ម៉ាក​លុចស៊ីស បុក​ម៉ូតូ​នាង​ពីក្រោយ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៥ ​ខែមិថុនា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤២​ និង​៤៣ ស្ថិត​ក្នុង​ភូមិ​ច្រលាត់​ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ។​

​ ​
លោក ដួង ហុង អធិការ​នគរបាល​ស្រុក​សាមគ្គី​មានជ័យ​បាន​ឲ្យ​ដឹង​ថា នារី​រងគ្រោះ​មាន​ឈ្មោះ ញ៉ែម អ័​រ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ស្បូវ ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច មាន​មុខរបរ​ជា​កម្មករ​រោងចក្រ ហ៊ី​វ៉ា​យ​ហ្សិ​ន អៅ​ឌ័​រ ខាំ​បូ​ឌា។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1B.2730 ទៅ​ធ្វើ​ការ ​ក្នុង​ដំណើរ​ពី​ជើង ទៅ​ត្បូង ស្រាប់តែ​មកដល់​ចំណុច​កើត​ហេតុ មាន​រថយន្ត​ម៉ាក​លុចស៊ីស​៤៧០ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q.5969 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ បើក​មក​ពី​ក្រោយ ក៏​បុក​ចំ​ម៉ូតូ​នាង​កំពុង​ជិះ​ពេញទំហឹង បណ្ដាលឲ្យ​ខ្ទាត​នាង​ជា​ច្រើន​ម៉ែត្រ​រង​របួស​ជា​ទម្ងន់ ហើយ​បាន​ស្លាប់ ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់​ត្រ​ឡា​ច។

ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​អ្នក​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ក្រោយពេល​កើតហេតុ បាន​រត់​គេច​ខ្លួន​បាត់​ ដោយ​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ។ ករណី​គ្រោះ​ថ្នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​វាស់វែង​កន្លែង​កើត​ហេតុ​តាម​នីតិ​វិធី និង​បាន​យក​ម៉ូតូ​ និង​រថយន្ត​បង្ក​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕