សម្តេចក្រុមព្រះ​នៅតែ​បន្ត​មាន​បន្ទូ​ល​ថា សម្តេចឪ​ឲ្យ​ទ្រង់​សោយរាជ្យ តែ​ព្រះអង្គ​បដិសេធ​ និពន្ធដោយ : រុង រឿង       June-07-2016, 12:26 pm         2276

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេចក្រុមព្រះ​នៅតែ​បន្ត​មាន​បន្ទូ​ល​ថា សម្តេចឪ​ឲ្យ​ទ្រង់​សោយរាជ្យ តែ​ព្រះអង្គ​បដិសេធ​​បុត្រា​ច្បង​របស់​ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គឺ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែមាន​បន្ទូល​ជា​សាធារណៈ​ទៀតថា សម្តេចឪ ដែលជា​ព្រះបិតា​ព្រះអង្គ​កាលពី​នៅមាន​ព្រះជន្ម​នៅឡើយ ចង់​ឲ្យ​ទ្រង់​ឡើងគ្រងរាជ្យសម្បត្តិ​បន្ត តែ​ព្រះអង្គ​បដិសេធ​មិន​សោយរាជ្យ​នោះទេ​។
បន្ទូល​របស់​សម្តេចក្រុមព្រះ​បែបនេះ​ជាថ្មី ធ្វើឡើង​ក្នុងពេលដែល​ព្រះអង្គ​ជួប​អ្នកគាំទ្រ​របស់​ទ្រង់​នៅ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៦ ថ្មីៗ​នេះ បន្ទាប់ពី​ព្រះអង្គ​រិះគន់​លោក ញឹក ប៊ុនឆៃ ដែល​បាន​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​បង្កើត​គណបក្ស​ថ្មី ហើយ​វាយប្រហារ​ព្រះអង្គ​។ ទ្រង់ រណឫទ្ធិ បញ្ជាក់​យ៉ាងនេះ​ថា​៖« ឪពុក​ខ្ញុំ​ដែល សុគត​ទៅនេះ លោក​ចង់​ឲ្យ​ខ្ញុំ​សោយរាជ្យ​សម្បត្តិ តែ​ខ្ញុំ​មិន​សោយរាជ្យ ពីព្រោះ​ខ្ញុំ​យល់ថា មានតែ​ខ្ញុំ​តែមួយគត់​ដែលមាន​លទ្ធភាព​ប្រមែប្រមូល​អ្នករាជានិយម​ឲ្យ​ក្លាយជា​កម្លាំង​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​»​។​

​សូម​ស្តាប់​បន្ទូល​សម្តេចក្រុមព្រះ​ខាងក្រោម​៖