គូស្នេហ៍ ប្រិមប្រិយ បន្សល់​អនុស្សាវរីយ៍​មុនពេល​ចាក់ចេញ​

Videos


ប្រិមប្រិយ មិនទាន់រៀបការផង ស្រាប់តែគូស្នេហ៍នាង បានហៅនាងពេញៗមាត់ថា «ប្រពន្ធ» ជាក់ស្តែងយប់ម៉ិញនេះ គូស្នេហ៍ ប្រិមប្រិយ បានរៀបចំពិធីខួបកំណើតឲ្យនាងយ៉ាងភ្ញាក់ផ្អើលបំផុត ជាពិសេសនៅលើ នំខេកថែមទាំងសរសេរថា «Happy Birthday My Wife» ។

គូស្នេហ៍ ប្រិមប្រិយ បន្សល់​អនុស្សាវរីយ៍​មុនពេល​ចាក់ចេញ​

ពាក្យមួយឃ្លានេះធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ រហូតមានអ្នកខ្លះនិយាយថា ប្រិមប្រិយ បានយកលោក សៅ រ៉ានិត ធ្វើជាប្តីហើយ ទើបគេហ៊ានប្រើពាក្យប្រពន្ធពេញៗមាត់ទៅកាន់ ប្រិមប្រិយបែបនេះ ។ រហូតមកទល់ពេលនេះ ប្រិមប្រិយ នៅពុំទាន់ប្រកាសនិងបង្ហាញពីថ្ងៃរៀបការរបស់ខ្លួនឲ្យទស្សនិកជន ដឹងលឺនៅឡើយទេ ភាគច្រើនគេដឹងត្រឹមថា ប្រិមប្រិយ បានភ្ជាប់ចំណងស្នេហ៍ជាមួយលោក សៅ រ៉ានិត ដែលរស់នៅសហរដ្ឋអាមេរិក ។

គូស្នេហ៍ ប្រិមប្រិយ បន្សល់​អនុស្សាវរីយ៍​មុនពេល​ចាក់ចេញ​

ប្រិមប្រិយ ពិតជារំភើបចិត្តខ្លាំងណាស់ នៅពេលដែលគូស្នេហ៍របស់នាងបានរៀបចំពិធីខួបកំណើតនេះឲ្យ ទោះបីជាមិនមែនជាពិធីធំដុំនិងមានអ្នកសិល្បៈល្បីៗចូលរួមក្តី តែនាងពេញចិត្តដែលបាននៅជិតគូស្នេហ៍ ។ តារាដែលបានចូលរួមក្នុងពិធីខួបកំណើតរបស់ ប្រិមប្រិយ នាយប់ម៉ិញនេះ មាននាយក្រិននិងភរិយា និងតារាមួយចំនួនទៀតដូចជា ឡោម លក្ខិណា ជាដើម ។

គូស្នេហ៍ ប្រិមប្រិយ បន្សល់​អនុស្សាវរីយ៍​មុនពេល​ចាក់ចេញ​

បើតាមប្រភពព័ត៌មានពីអ្នកសិល្បៈបានបង្ហើបប្រាប់ថា គូស្នេហ៍ ប្រិមប្រិយ នឹងត្រូវទៅវិញក្នុងពេលឆាប់ៗខាងមុខនេះ ពីព្រោះគេបានចំណាយពេលវេលាដើរលេងនិងនៅជាមួយ ប្រិមប្រិយ យូរគូសម ។ ចំណែកពេលវេលាច្បាស់លាស់ក្នុងការចាកចេញរបស់គូស្នេហ៍ ប្រិមប្រិយ នៅពុំទាន់ដឹងច្បាស់នៅឡើយទេ តែបើតាមចិត្ត គូស្នេហ៍ ប្រិមប្រិយ ពិតជាមិនចង់ឃ្លាតឆ្ងាយពីនាងឡើយ ៕ អាលីណា

គូស្នេហ៍ ប្រិមប្រិយ បន្សល់​អនុស្សាវរីយ៍​មុនពេល​ចាក់ចេញ​
គូស្នេហ៍ ប្រិមប្រិយ បន្សល់​អនុស្សាវរីយ៍​មុនពេល​ចាក់ចេញ​
គូស្នេហ៍ ប្រិមប្រិយ បន្សល់​អនុស្សាវរីយ៍​មុនពេល​ចាក់ចេញ​
គូស្នេហ៍ ប្រិមប្រិយ បន្សល់​អនុស្សាវរីយ៍​មុនពេល​ចាក់ចេញ​
គូស្នេហ៍ ប្រិមប្រិយ បន្សល់​អនុស្សាវរីយ៍​មុនពេល​ចាក់ចេញ​
គូស្នេហ៍ ប្រិមប្រិយ បន្សល់​អនុស្សាវរីយ៍​មុនពេល​ចាក់ចេញ​
គូស្នេហ៍ ប្រិមប្រិយ បន្សល់​អនុស្សាវរីយ៍​មុនពេល​ចាក់ចេញ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត