មូលហេតុ​ដែល សុន ស្រី​ពេជ្រ លើក​ពេល​ចូល​រោងការ​

Videos


គម្រោងនៃការចូលរោងការរបស់ សុន ស្រីពេជ្រ ដែលកាលពីមុនគ្រោងថា ចូលរោងការនៅ ខែកុម្ភៈ ឆ្នាំ ២០១៧ នោះ ត្រូវបានលើកពេលទៅចុងឆ្នាំ ២០១៧ វិញហើយ ។ បន្ទាប់ពី ជីតារបស់លោកវិសាល ដែលជាគូដណ្ដឹងនាង ឈឺធ្ងន់ ។

មូលហេតុ​ដែល សុន ស្រី​ពេជ្រ លើក​ពេល​ចូល​រោងការ​

តាមគម្រោងសុន ស្រីពេជ្រ និងគូដណ្ដឹងត្រៀមចូលរោងការនៅអំឡុងខែ ២ ក្នុងឆ្នាំ ២០១៧ ប៉ុន្តែ ដោយសារក្នុងក្រុមគ្រួសារទាំងសងខាងមានធុរៈក៏សម្រេចចិត្តលើកពេលពន្យារទៅចុងឆ្នាំវិញ។ មូលហេតុដែលនាំអោយមានការសម្រេចចិត្តបែបនោះគឺដោយសារតែខាងគ្រួសារបស់នាងក៏មានទុក្ខ រឿងឪពុកនិងប្អូនប្រុសចេះតែមានជំងឺធ្វើទុក្ខបណ្ដាក់គ្នា ដែលទាមទារអោយនាងត្រូវប្រឹងរកលុយមក ជួយដល់ក្រុមគ្រួសារសិន ហើយរឿងដែលសំខាន់ជាងគេគឺជីតារបស់លោកវិសាល ដែលជាគូដណ្តឹងរបស់នាងស្ថិតក្នុង សភាពធ្ងន់ធ្ងរ ដែលមិនអាចគិតគូរពិធីមង្គលការក្នុងពេលឆាប់ៗនេះបាន ។

មូលហេតុ​ដែល សុន ស្រី​ពេជ្រ លើក​ពេល​ចូល​រោងការ​

សុន ស្រីពេជ្រ បានឲ្យដឹងថា៖ «លោកតាដែលពួកយើងបានបង្ហោះ ហើយបញ្ជាក់ថារង់ចាំតែ ដង្ហើម ព្រោះអស់សង្ឃឹមនោះគឺជាជីតាបង្កើតរបស់គូដណ្ដឹងនាង ហើយបើគាត់ជួបរឿងយ៉ាងណាៗមែន ពួកយើងនឹងឯកភាពលើកថ្ងៃការដល់ចុងឆ្នាំ ២០១៧ ហើយ គឺអត់ការក្នុងខែ ២ ដើមឆ្នាំក្រោយនោះទេ!» ។ លោកតារបស់គូដណ្តឹងនាង គាត់មានវ័យ ៩៣ ឆ្នាំហើយនិងឈឺរ៉ាំរ៉ៃយូរហើយដែរ ប៉ុន្តែ ប្រមាណជាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ លោកមានសភាពធ្ងន់ ដែលតម្រូវអោយនាង និង ក្រុមគ្រួសារ ត្រូវបែងចែកមកជួយរឿងជីតាគូដណ្ដឹងផង និងគិតរឿងឪពុក ក៏ដូចជារឿងប្អូនប្រុសដែលមានជំងឺ ធ្វើ ទុក្ខនោះផង ។

មូលហេតុ​ដែល សុន ស្រី​ពេជ្រ លើក​ពេល​ចូល​រោងការ​

មកទល់ពេលនេះលោក សង់ ស៊ីស ដែលជាឪពុករបស់នាងបានចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែ លោកនៅតែមិនទាន់ស្រួលត្រូវតាមបរិបទដែលពេទ្យអោយចេញនោះទេ ព្រោះសម្ពាធឈាមជាក់ស្ដែង គឺនៅរក្សា ១៧ និង ១៨ មិនទាន់ត្រលប់មកសភាពដើមនៅឡើយ ។ នាងនិយាយថា «ពេទ្យអត់អោយពុកចេញទេ ប៉ុន្តែពុកគាត់អត់ព្រម ម្យ៉ាងគាត់មិនចង់អោយអស់លុយច្រើនផង និងឃើញកូនៗសុទ្ធតែរវល់មកមើល ថែគាត់ផង ទើបគាត់ទារចេញហើយពេទ្យក៏អត់ជម្រើស!» ។

មូលហេតុ​ដែល សុន ស្រី​ពេជ្រ លើក​ពេល​ចូល​រោងការ​

ដោយឡែកចំពោះប្អូនប្រុសរបស់នាងដែលមានជំងឺប្រចាំកាយដូចគ្នាដែរនោះ ក៏មានសភាព ទ្រុឌទ្រោមមិនសូវរឹងមាំដូចមុនផងដែរ បន្ទាប់ពីរងគ្រោះថ្នាក់ក្នុងពេលចេញទៅព្យាបាលនៅក្នុងប្រទេស វៀតណាម ហើយមានការប៉ះទង្គិចដោយកន្លែង ។

មូលហេតុ​ដែល សុន ស្រី​ពេជ្រ លើក​ពេល​ចូល​រោងការ​

ទោះជាយ៉ាងណា ក៏ក្រុមគ្រួសារទាំងសងខាងបានព្យាយាមចាត់ចែងពិធីមង្គលការនេះឱ្យបានមុន ដាច់ឆ្នាំ ២០១៧ នោះ ដែរ ៕ ដេវីត

មូលហេតុ​ដែល សុន ស្រី​ពេជ្រ លើក​ពេល​ចូល​រោងការ​
មូលហេតុ​ដែល សុន ស្រី​ពេជ្រ លើក​ពេល​ចូល​រោងការ​
មូលហេតុ​ដែល សុន ស្រី​ពេជ្រ លើក​ពេល​ចូល​រោងការ​
មូលហេតុ​ដែល សុន ស្រី​ពេជ្រ លើក​ពេល​ចូល​រោងការ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត