រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​

សិល្បៈខ្មែរមានច្រើនប្រភេទ និងមានវ័យចំណាស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានការច្នៃប្រឌិតជាច្រើនធ្វើឲ្យបរទេសមានការកោតសរសើរចំពោះស្នាដៃដ៏ល្អវិចិត្រនេះ។ ថ្មីៗនេះ ស្នាដៃ និងសម្លៀកបំពាក់បែបបុរាណជាច្រើនម៉ូតត្រូវបានរំលេចឡើងលើតុក្តតា “បាប៊ីស Babies” ប្រមាណជា ២០ ម៉ូត ដែលបានសម្រិតសម្រាំងឡើង ដោយយុវជនមួយរូបមកពីខេត្តសៀមរាបគឺលោក ជៀប ស៊ីបូរ៉ា ជាអ្នកច្នៃម៉ូតសម្លៀកបំពាក់សម្រាប់ តុក្តតា “បាប៊ីស Babies” យ៉ាងល្អឥតគណនា។

រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​

សម្រាប់ការដាក់តាំងពិព័រណ៌នេះមានរូបតុក្តតាប្រមាណជា ២០ គ្រងដោយសម្លៀកបំពាក់បែបបុរាណរបស់ខ្មែរ ដែលរួមមានការរាំរបាំ និងការបង្ហាញម៉ូតសម្រាប់តុក្តតានេះផងដែរ។ លោក ជៀប ស៊ីបូរ៉ា បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលមានអ្នកចូលរួមច្រើនលើសពីការរំពឹងទុករបស់លោក ហើយក៏ជាឱកាសសម្រាប់លោកក្នុងការបង្ហាញស្នាដៃទៅដល់ប្រិយមិត្តជាអ្នកគាំទ្រសិល្បៈបុរាណចំពោះការច្នៃម៉ូតសម្រាប់តុក្តតា “បាប៊ីស Babies” ដែលពីមុនមកគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍លើរូបរាងថ្មីនេះឡើយ។

រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​

នៅក្នុងពេលសម្ពោធបើកកម្មវិធីនេះ លោក ជៀប ស៊ីបូរ៉ា ក៏បានបញ្ជាក់ថា លោកបានចាប់ផ្តើមការងារសិល្បៈដំបូងជាជាងគូរគំនូរ តែដោយបានឃើញឯកសារច្នៃជាគំនូរជីវចល លោកក៏មានគំនិតក្នុងការច្នៃជាតុក្តតា ”បាប៊ីស Babies” ឡើង ហើយក្នុងសម្លៀកបំពាក់មួយឈុត លោកបានចំណាយពេលក្នុងមួយសប្តាហ៍ក្នុងការរៀបចំឡើង និងអាស្រ័យទៅតាមទម្រង់នៃសម្លៀកបំពាក់នោះផងដែរ៕

រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​ រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​

ប្រភព៖ mohameas

  • រាត្រី​តុក្កតា​អប្សរា​ បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​វប្ប​ធម៌​ខ្មែរ​បុរាណ​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ជីវិតនិងសង្គម
Tags: