​ក្រសួង​ថា​​រសៀល​​នេះ​​​​ភ្នំពេញ​​អាច​​​មាន​​​​ភ្លៀង​ធ្លាក់​​ ​អ្នក​​ទៅ​​ទស្សនា​បាល់ទាត់​ត្រៀម​អាវ​ភ្លៀង​ផង

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នាពេលរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ រាជធានីភ្នំពេញអាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ខណៈល្ងាចថ្ងៃនេះផងដែរ ក៏មានព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិចិនតៃប៉ិ (China Taipei) នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
​ក្រសួង​ថា​​រសៀល​​នេះ​​​​ភ្នំពេញ​​អាច​​​មាន​​​​ភ្លៀង​ធ្លាក់​​ ​អ្នក​​ទៅ​​ទស្សនា​បាល់ទាត់​ត្រៀម​អាវ​ភ្លៀង​ផង
បើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា៖ “បញ្ហាសំខាន់គឺទាញអារម្មណ៍ឲ្យបានដឹងមុន ព្រោះមនុស្សពេញស្តាត បើផ្អើលនឹងភ្លៀងធ្លាក់ដំបូងហើយរត់ឈូរឆរ យើងមិនដឹងថា មានអ្វីខ្លះត្រូវកើតឡើងទេ ម្យ៉ាងវិញទៀត សម្រាប់រាជធានីភ្នំពេញ នឹងមានភាគរយនៃការភ្លៀងខ្ពស់ នៅរសៀលនេះ”។
លោក ចាន់ យុត្ថា បានថ្លែងទៀតថា៖ “បើគ្មានភ្លៀង គឺជាធម្មតា តែតាមការព្យាករណ៍នោះបង្ហាញថា នឹងមានភ្លៀងធ្លាក់ ចឹងគួរអ្នកចូលរួមទស្សនាកុំភ្ញាក់ផ្អើល នាំគ្នារត់ដែលអាចបង្កគ្រោះថ្នាក់ ពីព្រោះ មនុស្សច្រើនណាស់ ដែលនឹងចូលរួមទស្សនា ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ នៅម៉ោង៧យប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ”៕
ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • ​ក្រសួង​ថា​​រសៀល​​នេះ​​​​ភ្នំពេញ​​អាច​​​មាន​​​​ភ្លៀង​ធ្លាក់​​ ​អ្នក​​ទៅ​​ទស្សនា​បាល់ទាត់​ត្រៀម​អាវ​ភ្លៀង​ផង已关闭评论
  • 45 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:កីឡា  ព័ត៌មាន
Tags: