ប្លែក! ប្រើអំបិលគូររូបបានយ៉ាងស្រស់ស្អាត (មានវីដេអូ)

Videos


សិល្បករសញ្ជាតិក្រូអាតមួយរូបឈ្មោះ ឌីណូ តូមីក (Dino Tomic) បានបង្កើតស្នាដៃគំនូរមួយដោយមិនបានប្រើពីខ្មៅដៃនិងក្រដាសអ្វីនោះទេ តែប្រើអំបិលក្នុងការគូរគំនូរដ៏គួរឱ្យទាក់ទាញ ។ លោកជាគ្រូបង្រៀនផ្នែកសិល្បៈមួយរូប និងក៏ជាសិល្បករផ្នែកសាក់រូបលើស្បែកផងដែរ ទើបតែថ្មីៗនេះទេដែលលោកបានងាកមកប្រើអំបិលក្នុងសិល្បៈគំនូរវិញម្តង ។ លោកបានប្រើកំណាត់ខ្មៅមួយផ្ទាំងធំនិងប្រើអំបិលច្រកក្នុងដបជ័រ និងក្រដាសរាងកោនសម្រាប់រោយអំបិលក្នុងការរចនារូបទាំងនោះ ។

លោក ឌីណូ តូមីក បាននិយាយថាការប្រើអំបិលរោយក្នុងការរចនារូបគឺមានភាពស្រដៀងគ្នានឹងការប្រើជក់ដូច្នោះដែរ ។ ហើយវាក៏មានភាពងាយស្រួលក្នុងការរចនាតែក៏មិនមានន័យថាវាមានភាពងាយស្រួលសម្រាប់មនុស្សគ្រប់គ្នានោះទេ ។

ប្លែក! ប្រើអំបិលគូររូបបានយ៉ាងស្រស់ស្អាត (មានវីដេអូ)

គួរបញ្ជាក់ថាទម្រង់សិល្បៈដែលយកអំបិលមករចនារូបភាពបែបនេះត្រូវបានសិល្បៈករល្បីៗលំដាប់កំពូលមួយចំនួនបានយកមកអនុវត្តជាច្រើនរួចមកហើយដូចជាលោក Bashir Sutani ជាដើមដែលគេធ្លាប់បានស្គាល់ស្នាដៃរបស់គាត់ខ្លះៗរួចមកហើយ ។ ចង់ដឹងរូបភាពរបស់លោក ឌីណូ តូមីក រស់រវើកប៉ុណ្ណានោះចូរពិនិត្យរូបភាពនិងវីដេអូខាងក្រោម ៕ សុផល

ប្លែក! ប្រើអំបិលគូររូបបានយ៉ាងស្រស់ស្អាត (មានវីដេអូ)
ប្លែក! ប្រើអំបិលគូររូបបានយ៉ាងស្រស់ស្អាត (មានវីដេអូ)
ប្លែក! ប្រើអំបិលគូររូបបានយ៉ាងស្រស់ស្អាត (មានវីដេអូ)