ឌុច ប្រកាស​ថា​លោក​មិន​កាន់​សាសនា​ណា​ទេ

អតីត​ប្រធាន​គុក​ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​កំពុង​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល ប្រកាស​នៅ​ក្នុង​សវនាការ​សាលាដំបូង​នៃ​សាលាក្ដី​នៅ​ថ្ងៃ​ទី​៧ មិថុនា​ថា លោក​មិន​កាន់​សាសនា​ណា​មួយ​ទេ ទោះ​ជា​លោក​មាន​ជំនឿ​ក្នុង​សាសនា​ព្រះពុទ្ធ ខុងជឺ សាសនា​គ្រិស្ត។

ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​សាលាដំបូង​កោះហៅ​មក​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង កាល​ពី​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម។

សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម រក​ឃើញ​ថា ឌុច ជា​អ្នក​ទទួល​ខ្ពស់​បំផុត​ចំពោះ​ជីវិត​មនុស្ស​ជាង ១២.០០០​នាក់ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ប្រព័ន្ធ​មន្ទីរ​សន្តិសុខ ស-២១។ ឌុច អះអាង​ថា មន្ទីរសន្តិសុខ ស-២១ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​មាត្រា ៨ នៃ​លក្ខន្តិកៈ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

សូម​រង់ចាំ​អាន​និង​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។