វិធីព្យាបាលដំបៅក្នុងមាត់

ជំងឺដំបៅក្នុងមាត់ រឺពងបែកក្នុងមាត់ គឺឈឺចាប់បំផុត ។ វាជាធម្មតាតែង កើតមាននៅលើ អណ្តាត, បបូរមាត់, សាច់ថ្ពាល់ ខាងក្នុង និង អញ្ចាញធ្មេញជាដើម ។ វាមិនមែនជាជំងឺឆ្លងទេ ប៉ុន្តែវាតែងតែកើតមានបន្ត⁣ ទៅកន្លែងផ្សេងទៀត ។ ជំងឺដំបៅក្នុងមាត់ រឺ ពងបែកមាត់នេះ វានឹងជាសះស្បើយវិញ ប្រហែល ១ អាទិត្យ រឺ ១០ ថ្ងៃ ។

ហេតុផលមួយចំនួនដែល បណ្តាលអោយកើតជំងឺដំបៅក្នុងមាត់នេះ មានដូចជា មានភាពតានតឹង, ស្ថានភាពមាត់ធ្មេញ មិនមានអនាម័យ, កង្វះអាហាររូបត្ថម្ភដូចជា ជាតិវីតាមីន B12, វីតាមីន C និង⁣ជាតិដែក, អាឡែ ហ្សីុម្ហូបអាហារ, ខាំមាត់ រឺថ្ពាល់ខាងក្នុងដោយ ចៃដន្យ, អតុល្យភាពអ័រម៉ូន, ជំងឺក្នុងពោះវៀន -ល- ។ ប្រសិនជាឧស្សាហ៍ កើតជំងឺដំបៅក្នុងមាត់ រឺពងបែកមាត់នេះ អ្នកអាចសាកល្បង ធ្វើការព្យាបាល តាមបែបធម្មជាតិដូចខាងក្រោមនេះ⁣៖
១. ខ្ទិះដូង
វាគឺជាឱសថព្យាបាលជំងឺដំបៅមាត់យ៉ាងពូកែសាកសិទ្ធ។ ពូូតដូងយកខ្ទីស។ ខ្ពុលមាត់ជាមួយនឹងទឹកខ្ទីសដូងប្រហែល ៣ទៅ ៤ដងក្នុងមួយថ្ងៃ ។

២. ជីវ៉ាន់ស៊ុយ
ខ្ពុលទឹកជីវ៉ាន់ស៊ុយ ជាដំណោះស្រាយ ដ៏សាមញ្ញាមួយសំរាប់ការ ព្យាបាលជំងឺដំបៅក្នុងមាត់ ។ ស្ងោរជីវ៉ាន់ស៊ុយជាមួយទឹក (ស្ងោរល្មម អាចខ្ពុលបាន) ទុកអោយត្រជាក់ ហើយខ្ពុលជាមួយ ទឹកក្តៅឧណ្ហៗ យ៉ាងហោចណាស់ ៣ ទៅ ៤ដងក្នុងមួយថ្ងៃ ហើយអ្នកនឹងសំគាល់ឃើញថា នឹងមានលទ្ធផលល្អប្រសើរ ជាងមុន ។

៣. ខ្ពុលជាមួយទឹកត្រជាក់
ខ្ពុលជាមួយទឹកត្រជាក់ (ទឹកក្លាសេ) រឺ ទឹកកក ហើយបន្ទាប់មក ខ្ពុលជាមួយទឹកក្ដៅឧណ្ហៗ ។ វិធីនេះនឹងព្យាបាល ដំបៅក្នុងមាត់នេះ យ៉ាងមានប្រសិទ្ធភាព ។

៤. យ៉ាអួរ
យ៉ាអួរក៏អាចព្យាបាល បញ្ហាជំងឺដំបៅក្នុងមាត់នេះដែរ ។

៥. ស្ងោរគ្រាប់ជីវ៉ាន់ស៊ុយ
ដាំទឹក ១ ពែង ហើយចាក់គ្រាប់ជីវ៉ាន់ស៊ុយ មួយស្លាបព្រា ចូលទៅក្នុងទឹកដាំនោះ ។ បន្ទាប់មកទុក អោយត្រជាក់បន្តិច ហើយខ្ពុលជាមួយទឹកនោះ (នៅក្ដៅឧណ្ហៗ) ។ ធ្វើវា ៣ ទៅ ៤ ដងជារៀងរាល់ថ្ងៃ ។

៦. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ គឺជាដំណោះស្រាយធម្មជាតិមួយសំរាប់ការព្យាបាលជំងឺដំបៅក្នុងមាត់នេះ។ ញាុំប្រទាលកន្ទុយក្រពើ (សាច់ជែលខាងក្នុង) យ៉ាងហោចណាស់ ២ស្លាបព្រាកាហ្វេបីដងក្នុងមួយថ្ងៃដើម្បីឆាប់ទទួលបានលទ្ធផល ។

៧. ស្លឹកម្រះព្រៅ
ទំពារស្លឹកម្រះព្រៅ ៥ទៅ៦ សន្លឹក ហើយផឹកទឹកបន្តិចជារៀងរាល់ថ្ងៃ។ វានឹងជួយអ្នកកំចាត់បញ្ហាដំបៅក្នុងមាត់។ អនុវត្តន៍វិធីនេះ ៦ដងក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលល្អ ។

៨. ស្លឹកជីនាងវង
ទំពារស្លឹកជីនាងវង ៥ ទៅ ៦ សន្លឹក ហើយផឹកទឹកបន្តិច។ ធ្វើវាយ៉ាងហោចណាស់ ៥ ទៅ ៦ដង គ្រប់ពេលដែលអ្នកមានជំងឺដំបៅមាត់នេះ។

៩. ប៉េងប៉ោះ
ញាុំប៉េងប៉ោះឆៅអាចជួយអ្នកក្នុងការកំចាត់បញ្ហាជំងឺដំបៅក្នុងមាត់នេះបាន។ អ្នកក៏អាចសាកល្បងខ្ពុលជាមួយទឹកប៉េងប៉ោះក្រឡុក ៣ ទៅ ៤ដងក្នុង មួយថ្ងៃ ។

១០. រមៀត
លាយរមៀត ១/៤ ស្លាបព្រាកាហ្វេជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ធ្វើវាអោយទៅជាល្បាយខាប់ៗ។ ដុសវាទៅលើដំបៅនោះ៕

ប្រភព៖ iknow

  • វិធីព្យាបាលដំបៅក្នុងមាត់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាព
Tags: