ការគាំទ្ររបស់ហ្វេនរឿង និនចារអណ្តើក ធ្វើឲ្យកក្រើករោងភាពយន្ត (មានវីដេអូខ្លី)

បន្ទាប់ពីកម្មវិធី Ninja Skateboarding ដែលបានធ្វើឡើងនៅថ្ងៃទី២២ ឧសភាកន្លងទៅនេះ បានធ្វើឲ្យហ្វេនមួយ ចំនួនកាន់តែមានអារម្មណ៍ ជ្រួលជ្រើមជាមួយនឹងខ្សែភាពយន្ត និនចារអណ្តើកពីស្រមោល ទៅវីរៈបុរស នេះកាន់តែខ្លាំងជាងមុនទៅទៀត។

ជឿជាក់ថានៅពេលដែលលឺចំណងជើងរឿងនេះហើយ មានហ្វេនមួយចំនួននឹងនឹកឃើញដល់រឿងគំនូរជីវចល ដែលតែងតែមើលកាលពី នៅក្មេងរហូតដល់ពេលខ្លះភ្លេចញុំាបាយទៀតផង។
លើសពីនេះទៅទៀតរឿង និនចារអណ្តើកពី ស្រមោលទៅវីរៈបុរស រកប្រាក់ចំណូលបាន យ៉ាងច្រើន និងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករនៅថ្ងៃចាក់បញ្ចាំងដំបូង របស់ខ្លួននេះបង្ហាញឲ្យឃើញ ពីការជោគជ័យរបស់រឿងមួយទៀត នៃផលិតកម្ម Paramount ។

រឿង និនចារអណ្តើក កាលពីភាគ១ពោរពេញ ទៅដោយឈុតឆាកវាយប្រហារ ចំណែកឯភាគទី២នេះ ក៏មិនខុសពីភាគមុនប៉ុន្មានដែរ អ្វីដែលអស្ចារ្យជាងមុនទៅទៀតនោះគឺសើចមិនឈប់តែម្តង ពីមួយឈុតទៅមួយឈុត ពោរពេញទៅដោយភាពកំប្លែងដែលធ្វើឲ្យទស្សនិកជន សើចឡើងចុកពោះ តាំងពីដើមរហូតដល់ចប់ រួមទាំងមានការចូលរួមសំដែងពី សំណាក់តារាហូលីវូដដ៏ល្បី ថែមទៀតផង។

កុំភ្លេចមកទស្សនារឿង និនចារអណ្តើកពីស្រមោលទៅវីរៈបុរស រឺ Teenage Mutant Ninja Turtles: Out of the Shadows ទាំងអស់គ្នារឿង មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

សូមទស្សនាវីដេអូខ្លីខាងក្រោម៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload