​ថៃ​និយាយ​​​​អ្វី​ខ្លះ​ ​​​ក្រោយ​អ្នក​ប្រើ​​​បណ្ដាញ​សង្គម​ខ្មែរ​​ផ្ទុះ​ប្រតិកម្ម​​ជុំវិញ​​ល្ខោនខោល​?

​នៅ​ព្រឹក​​ថ្ងៃ​ទី​ ៧​​មិថុនា​​នេះ​ ការ​សែត​​អនឡាញ​ល្បី​ៗ​របស់​​ថៃ​ The Nation និង Bangkok Post បាន​ចុះ​ផ្សាយ​ស្ដីពី​​អ្នក​ប្រើ​​ប្រាស់​​បណ្ដាញ​សង្គម​​កម្ពុជា​​​​ផ្ទុះ​​កំហឹង​​លើ​​​​​​​​ការ​ស្នើ​ដាក់​​បញ្ចូល​​​ល្ខោន​ Khon ថៃ​​ក្នុង​បញ្ជី​​​បេតិកភណ្ឌ​​ពិភពលោក​​របស់​​អង្គការ​​ UNESCO។

 

​ថៃ​និយាយ​​​​អ្វី​ខ្លះ​ ​​​ក្រោយ​អ្នក​ប្រើ​​​បណ្ដាញ​សង្គម​ខ្មែរ​​ផ្ទុះ​ប្រតិកម្ម​​ជុំវិញ​​ល្ខោនខោល​?

​​​​​​​​​​​​​​​ល្ខោន Khon របស់​ថៃ

 

រដ្ឋាភិបាល​ថៃ​​​​​កាល​ពី​ថ្ងៃ​​ម្សិលមិញ​ ​​បាន​​​ព្យាយាម​​​ឲ្យ​​ប្រជាជន​​​​​ខ្លួន​​​រំងាប់​អារម្មណ៍​ ​ជុំ​វិញ​ចំណាត់​ការ​​​​ចុះបញ្ជី​ល្ខោន​ Khon ​​​ជា​សម្បត្តិ​បេតិកភណ្ឌ​​​​អរូបី។

 

​រដ្ឋមន្ត្រី​ក្រសួង​​​​​វប្បធម៌​ថៃ​​ ​លោក Veera Rojpojanarat ​​​​និយាយ​ថា​ “​ទោះ​បី​​​​​ប្រទេស​ថៃ​​​មាន​គម្រោង​ស្នើ​​ ​​​​​ប៉ុន្តែ​​​ខ្លួន​​មិន​ទាន់​​​​បាន​ចាត់​វិធានការ​​​​​​​​​នៅ​ឡើយ​​ទេ ​​​ពី​ព្រោះ​​ថៃ​​​​​​មិន​ទាន់​ក្លាយ​ជា​​រដ្ឋ​​សមាជិក​មហាសន្និបាត​​​​ឆ្នាំ​ ២០០៣​​សម្រាប់​ការ​ការពារ​​​បេតិកភណ្ឌ​អរូបី​ពិភព​លោក​។ ​ការ​ចុះ​បញ្ជី​នេះ​​​ ​មិន​​មែន​​​ចុះ​​ជា​​ម្ចាស់​កម្មសិទ្ធិ​ទេ ​ប៉ុន្តែ​​យើង​​ចង់​​រក្សា​​វប្បធម៌​ ហើយ​ Unesco ក៏​មិន​បាន​​ហាមឃាត់​​សំណើ​​​​​សុំ​​វប្បធម៌​​​​​ដែល​ស្រដៀង​​​​គ្នា​​ក្នុង​បញ្ជី​​​ដែរ”។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​​យោង​ទៅ​​តាម​​​​រឿង «​​​​រាមាយណ» ​​​​ល្ខោន​​ពាក់​មុខ​​នេះ ​ត្រូវ​​បាន​គេ​សម្ដែង​​​​តាម​​ទម្រង់​ផ្សេង​ៗ​គ្នា​​ទៅ​​តាម​ប្រទេស​​នៅ​អាស៊ីអាគ្នេយ៍​ ​រួម​​ទាំង​​ឡាវ​។ ​Mask Dance នេះ ​​​​ត្រូវ​ថៃ​​ហៅ​​ថា​ល្ខោន​ «Khon», ឡាវ​ហៅ «Pra Lak Pra Ram» ឬ​ព្រះ​ល័ក្សណ៍ ​ព្រះរាម និង​​ខ្មែរ​​ហៅ​​ «ល្ខោនខោល»។

 

​​​​​​ទោះ​ជា​យ៉ាងណា ​អាជ្ញាធរ​​​ក្រុង​បាងកក និង​​ក្រុង​ភ្នំពេញ​​និយាយ​​​ថា​​ ​មិន​មាន​​​​​​​​​​​​​​ការ​ជំទាស់​​​ក្នុង​ការ​ស្នើ​​​​​​​​ចុះ​បញ្ជី​​​ប្រពៃណី​​ ​មាន​លក្ខណៈ​ស្រដៀង​​គ្នា​នោះ​ទេ។ នេះ​បើ​តាម​ប្រភព​​ខាង​លើ។

 

រដ្ឋលេខាធិការ​​ក្រសួង​​​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​កម្ពុជា លោក​​ថៃ​​ ​នរៈ​សត្យា​​មាន​ប្រសាសន៍​ថា “​​ជាក់​ស្ដែង​​​ប្រទេស​ជិតខាង​​​យើង​មាន​​វប្បធម៌​ស្រដៀង​​គ្នា ​ប៉ុន្តែ​​​​បើ​ក្រឡេក​មើល​​​​ឲ្យ​​​​​​​​​កៀក​ទៅ​ ​​​វា​មាន​​ភាព​​ខុស​ប្លែក​​​គ្នា​​មួយ​ចំនួន​​​​រវាង​ល្ខោន​​ខោល​ខ្មែរ ​និង​​​ល្ខោន​​ខូន​​ថៃ “។

 

ចំណែក​​រដ្ឋ​​មន្ត្រី​​ក្រសួង​​វប្បធម៌​ថៃ​​​​បន្ត​ថា “​​​​ប្រទេស​​​​​​​​ទាំង​ពីរ​​ ​​​​អាច​​​​​​​​​ធ្វើ​​សំណើ​​ចុះ​បញ្ជី​​បេតិកភណ្ឌ​អរូបី​​ទៅ​​​កាន់​ Unesco ​​​​ឬ​​ធ្វើ​​ញត្តិ​​ដាច់​ដោយ​ឡែក​ពី​គ្នា​បាន”។ ​លោក​​បាន​លើក​ឧទាហរណ៍​​​​​ពី​ ប្រពៃណី​​ធ្វើ​​ស្ពៃ​ជ្រក់​​ «គីម ឈី​» ​របស់​កូរ៉េ ​ដោយ​​​​​ប្រទេស​​កូរ៉េ​បងប្អូន​​ទាំង​​ពីរ​​ស្នើ​​ចុះ​​បញ្ជី​​ដាច់​​ដោយ​ឡែក​​​ពី​គ្នា​បាន​ផង​ដែរ​៕​

 

​ថៃ​និយាយ​​​​អ្វី​ខ្លះ​ ​​​ក្រោយ​អ្នក​ប្រើ​​​បណ្ដាញ​សង្គម​ខ្មែរ​​ផ្ទុះ​ប្រតិកម្ម​​ជុំវិញ​​ល្ខោនខោល​?

 ល្ខោន​ khon ថៃ

​ថៃ​និយាយ​​​​អ្វី​ខ្លះ​ ​​​ក្រោយ​អ្នក​ប្រើ​​​បណ្ដាញ​សង្គម​ខ្មែរ​​ផ្ទុះ​ប្រតិកម្ម​​ជុំវិញ​​ល្ខោនខោល​?

ចុចអាន៖ ក្រសួង​វប្បធម៌​ប្រាប់​គោលការណ៍ យូណេស្កូ ក្រោយ​ថៃ​ប្រកាស​ដាក់​ល្ខោន Khon ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Nation​​​​​