ធ្វើនគរបាលតាំងពីឆ្នាំ១៩៧៩ ធ្លាប់ឆ្លងកាត់សមរភូមិជាមួយខ្មែរក្រហម ភ្នំវល្លិរាប់ភ្លេចដោយមិនរួញរា ពេលចូលនិវត្តន៏ បានត្រឹមដេកឈឺកំសត់ម្នាក់ឯង.!

(កំពត)៖ មិត្តភក្ដិអតីតមន្ត្រីនគរបាលថ្នាក់ប៉ុស្ដិ៍ នៅតាមមូលដ្ឋានម្នាក់ បានផ្ញើរូបថត៣សន្លឹករួមទាំងប្រវត្តិខ្លះៗ នៃមិត្តភក្ដិរបស់ខ្លួន សូមអោយជួយចុះផ្សាយក្រែង បានដឹងដល់ថ្នាក់ដឹកនាំ និងអតីតមេៗរបស់គាត់ចុះ ទៅសួរសុខទុក្ខឬផ្ដល់ជំនួយឧបត្ថម្ភខ្លះៗ ក្រែងគ្នាអាចដោះទាល់បានមួយគ្រា ខណៈបច្ចុប្បន្នមន្ត្រីចូលនិវត្តន៏ រូបនេះក្រៅពីខ្វះខាតជីវភាពហើយ គឺមានជំងឺប្រចាំកាយ ក្លាយទៅជាមនុស្សបាក់ទឹកចិត្ត ខុសពីមុនដែលគាត់ធ្លាប់តែជាមន្ត្រីនគរបាល នៅមូលដ្ឋាន ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជនដ៏អង្គអាចមួយរូប ធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធជាមួយខ្មែរក្រហម ភ្នំវល្លិរាប់មិនអស់នោះ។

លោកកែវ សារ៉ាន់ ធ្លាប់ធ្វើមន្ត្រីនគរបាលតាំងពីឆ្នាំ១៩៧៩ គាត់ជាកម្លាំងស្នូល និងខ្លាំងក្នុងការការពារមូលដ្ឋាន ជាកម្លាំងការពារមិនអាចខ្វះបាន។ ក្រោយមកគាត់បានឡើងតូនាទី ជាមេបុស្តិ៍ទូកមាសខាងលិច នៃអធិការដ្ឋានស្រុកបន្ទាយមាសរហូតដល់ថ្ងៃចូលនិវត្តន៍ កាលពីប៉ុន្មានឆ្នាំនេះ តែឥឡូវពេលនេះគាត់ដេកឈឺ នៅនឹងផ្ទះជាង១ឆ្នាំមកហើយ គ្មានឃើញថ្នាក់ដឹកនាំនគរបាលថ្នាក់ស្រុក ឬខេត្តណាមកក្បែរគាត់ឡើយ។ ប្រពន្ធរបស់គាត់ធ្លាប់បានទៅអង្វរសុំរកជំនួយពីអធិការដ្ឋាន ស្រុកបន្ទាយមាសដែរ គេដឹងថាគាត់កំពុងមានទុក្ខអញ្ចឹងដែរ តែគ្មានខាងណាទៅក្បែរឬរាយការណ៍ ទៅថ្នាក់លើដើម្បីចុះមកជួយមើលជួយផ្តល់កម្លាំងចិត្ត ដល់រូបគាត់ឡើយ។

គេឆ្ងល់ថាហេតុអ្វីមិត្ត ធ្លាប់រួមអាវុធមិនព្រមជួយគ្នាផង? ពេលនេះស្រុកសន្តិភាពហើយម្តេច ក៏បែរជាបោះបង់មិត្ត ធ្លាប់តស៊ូជាមួយគ្នាចោលបែបនេះទៅវិញ។ រឿងនេះបើបានឮដល់អគ្គស្នងការនគរបាលជាតិ ឬលោកស្នងការខេត្ត ប្រាកដជាលោកនឹងមិនបោះបង់អតីតមិត្តរួមអាវុធ តាំងពីសម័យ៨០ចោលឡើយ តែគ្មាននរណាបញ្ជូនព័ត៌មានកំសត់នេះ ទៅដល់លោកសោះឡើយ។

ក្រោយ Fresh News ចេញផ្សាយ សង្ឃឹមថ្នាក់ដឹកនាំនគរបាល ក៏ដូចសប្បុរសជនផ្សេងៗទៀតរួមទាំងមិត្តភក្ដិជិតឆ្ងាយ នឹងមិនបោះបង់មិត្តភក្ដិរបស់ខ្លួន អោយនៅកណ្ដោចកណ្ដែង តទៅទៀតឡើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ជុំវិញការតស៊ូរបស់បុគ្គលម្នាក់ៗ រមែងតែទទួលត្រលប់មកវិញនូវការតងស្នង តែ គួររំលឹកផងដែរថា អ្នកគ្រូ សឹន សាម៉ាដឹកឆូ  ដែលជាសាស្ត្រាសិល្បៈផ្នែករបាំល្ខោនខោល និងរបាំបុរាណ  ជើងចាស់ម្នាក់ដែ​ល​ម​ហាជនភាគច្រើន មិនសូវបានស្គាល់នឹងតែងមើលរំលង តែបច្ចុប្បន្ន អ្នកស្រីបានធ្លាក់ខ្លួនឈឺដេកដួល នៅលើកន្ទេល​មិនអាចបន្តអាជីព បង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយ បានទៀតឡើយ ខណៈវ័យរបស់គាត់ ក៏កាន់តែចាស់ទ្រុធទ្រោម​ ផងនោះ។ តើ​សិល្បៈ​មរតក​មនុស្ស​រស់​ម្នាក់​នេះ បាន​អ្វី​មក​វិញ? គឺបានត្រឹមតែដេកឈឺកំសត់ដូចករណីខាងលើប៉ុណ្ណោះ។

នៅលើ Page សិល្បករកម្ពុជា ដែលកាន់ដោយតារាប្រុសលោក អ៉ឺម ជីវ៉ា បានសរសេរបង្ហោះ​​ភ្ជាប់​ជាមួយរូបភាពអ្នកគ្រូ សឹន សាម៉ាដឹកឆូ កាល​ពីព្រឹកមិញ​នេះថា «បើនិយាយ​ពីរបាំ​ល្ខោនខោល និងរបាំបុរាណវិញ តើមានអ្នកសិល្បៈ និងមនុស្សប៉ុន្មាននាក់ ដែលបានស្គាល់ និងមើលឃើញគ្រូសាស្ត្រាសិល្បៈម្នាក់នេះ គឺអ្នកគ្រូ សឹន សាម៉ាដឹកឆូ ? »។

Page ខាងលើនេះ បានបញ្ជាក់ថា «មួយជីវិតរបស់គាត់ គឺបានជួយបង្ហាត​បង្ហាញទាំង របាំល្ខោនខោល របាំបុរាណ របាំប្រជាប្រិយជាច្រើន ដើម្បីឲ្យកូនខ្មែរជំនាន់​ក្រោយជាច្រើន បានចេះដឹងអំ​ពីរបាំប្រពៃណីវប្បធម៌ខ្មែរ ក្នុងន័យជួយលើកស្ទួយ ថែរក្សារនិងអភិរក្សវិស័យវប្បធម៌ខ្មែរ ឲ្យគង់​វង្ស​ក្នុងនាមជាខ្មែរ ។ អ្នកគ្រូ ដឹកឆូ គឺជាសាស្ត្រាចារ្យសិល្បៈ និងជាសិល្បៈ​មរតកមនុស្សរស់មួ​យរូប ដែលបូជាកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលារ ដើម្បីសិល្បៈខ្មែរ តែនៅពេលនេះ របាំល្ខោនខោលដែលអ្នកគ្រូ ខំហាត់រៀនជិត៧០ឆ្នាំមកនេះ បែរ​ជិតក្លាយជាល្ខោនខោលបរទេស ទៅវិញ !»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធ្វើនគរបាលតាំងពីឆ្នាំ១៩៧៩ ធ្លាប់ឆ្លងកាត់សមរភូមិជាមួយខ្មែរក្រហម ភ្នំវល្លិរាប់ភ្លេចដោយមិនរួញរា ពេលចូលនិវត្តន៏ បានត្រឹមដេកឈឺកំសត់ម្នាក់ឯង.!

ធ្វើនគរបាលតាំងពីឆ្នាំ១៩៧៩ ធ្លាប់ឆ្លងកាត់សមរភូមិជាមួយខ្មែរក្រហម ភ្នំវល្លិរាប់ភ្លេចដោយមិនរួញរា ពេលចូលនិវត្តន៏ បានត្រឹមដេកឈឺកំសត់ម្នាក់ឯង.!

ធ្វើនគរបាលតាំងពីឆ្នាំ១៩៧៩ ធ្លាប់ឆ្លងកាត់សមរភូមិជាមួយខ្មែរក្រហម ភ្នំវល្លិរាប់ភ្លេចដោយមិនរួញរា ពេលចូលនិវត្តន៏ បានត្រឹមដេកឈឺកំសត់ម្នាក់ឯង.!

ធ្វើនគរបាលតាំងពីឆ្នាំ១៩៧៩ ធ្លាប់ឆ្លងកាត់សមរភូមិជាមួយខ្មែរក្រហម ភ្នំវល្លិរាប់ភ្លេចដោយមិនរួញរា ពេលចូលនិវត្តន៏ បានត្រឹមដេកឈឺកំសត់ម្នាក់ឯង.!