​តើ​អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​អ្វី​ក្នុង​រដូវក្តៅ​នេះ​?

​តើ​អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​អ្វី​ក្នុង​រដូវក្តៅ​នេះ​?

​នៅក្នុង​អាកាសធាតុ​ដ៏​ក្តៅ​នេះ អ្នក​គួរតែ​ជ្រើសរើស​អាហារ​ឲ្យ​កូនបរិភោគ​ឲ្យបាន​ត្រឹមត្រូវ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​យ៉ាង​ងាយ​។ ដូចនេះ​តើ​អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​អាហារ​អ្វី​ទៅ​?

​អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ឲ្យបាន​ច្រើន ព្រោះ​នៅពេលដែល​កូន​បែកញើស វា​នឹង​នាំយក​វីតាមីន និង​ប្រូតេអ៊ីន​ទាំងនេះ​ទៅ​ជាមួយ ដែល​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​កូន​ចុះខ្សោ​យបាន នោះ​កូន​នឹង​ឆាប់​ឈឺ​ខ្លាំងណាស់​។ ម្យ៉ាងទៀត​អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ផលិតផល​ដែល​ផលិត​ពី​សណ្តែក​ឲ្យបាន​ច្រើន​។ ជាងនេះទៅទៀត​អ្នក​ក៏​អាច​ឲ្យ​កូនបរិភោគ​ប៉េងប៉ោះ ផ្លែ​ន​នង ត្រសក់ ត្រឡាច ឬ​ផ្លែ​ឳ​ឡឹ​ក​ជាដើម​។ អ្នក​ក៏​អាច​ឲ្យ​កូន​ញ៉ាំ​ពពួក​សណ្តែក ថ្លើម​សត្វ ស៊ុត ទឹកដោះគោ​ដែរ ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​អាច​ជួយ​ប៉ូវ​វីតាមីន​ឲ្យ​កូន​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​អ្វី​ក្នុង​រដូវក្តៅ​នេះ​?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាពកុមារ
Tags: