អនុសេនីយទោនៃ​កងទ័ព​អាមេរិក ដណ្តើម​មកុដ​បវរកញ្ញា USA

Videos

នាង ដឺឆាណា បារបឺរ អាយុ ២៦ ឆ្នាំ ជាកថកម្លាំងទាហានអាមេរិក មានឋានៈជាអនុសេនីយ៍ទោ ស្រីស្អាតមកពីតំបន់គ្រប់គ្រងពិសេសកូឡុំប៊ី ដណ្តើមបានមកុដក្នុងការប្រកួតបវរកញ្ញា USA 2016 ដោយយកឈ្នះនាង អ៊ីម៉ានី ចូវ៉ាន ដេវីស តំណាងពីរដ្ឋច័រចៀ និង ឆេលស៊ី ហារឌីង ស្រីស្អាតមកពីរដ្ឋហាវ៉ៃ ក្នុងការប្រកួតជុំចុងក្រោយនៅ T-Mobile Arena ក្នុងរដ្ឋឡាសវេហ្គាស កាលពីយប់ថ្ងៃទី ៥ មិថុនានេះ ។

អនុសេនីយទោនៃ​កងទ័ព​អាមេរិក ដណ្តើម​មកុដ​បវរកញ្ញា USA

នៅវគ្គផ្តាច់ព្រ័ត្រ នាង បារបឺរ ត្រូវឆ្លើយនឹងសំណួរដែលថា «អ្វីទៅជាជំនឿចិត្តនៃសម្រស់ (Confident beauty)» នាងឆ្លើយបានយ៉ាងពេញលេញថា «សម្រាប់នាងខ្ញុំ មិនគិតថាពាក់ព័ន្ធនឹងយើងកើតមកពីណា ឬ ជានរណាប៉ុន្តែអ្នកត្រូវតែទទួលបានការយល់ព្រម មិនថាមានរូបលក្ខណៈយ៉ាងណានោះឡើយ នាងខ្ញុំជានារីក្នុងកងកម្លាំងយោធាអាមេរិក អាយុមិនច្រើន រឹងមាំ នាងខ្ញុំមិនខ្លាច ហើយជឿជាក់ក្នុងសម្រស់របស់ខ្លួនឯង» ។

អនុសេនីយទោនៃ​កងទ័ព​អាមេរិក ដណ្តើម​មកុដ​បវរកញ្ញា USA

នាង អូលីវៀ ច័រឌេន ម្ចាស់មកុដបវរកញ្ញាឆ្នាំ ២០១៥ របស់អាមេរិក បានបំពាក់មកុដឱ្យនាង បារបឺរ ជាមួយនាង អ៊ីម៉ានី ចូវ៉ាន ដេវីស មកពីរដ្ឋច័រចៀ និង នាង ឆេលស៊ី ហារឌីង មកពីរដ្ឋហាវ៉ៃ ក្នុងតំណែងលេខ ២ តាមលំដាប់ ៕ សូរ្យរិទ្ធ (MG Online)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត