ម៉ៅ ហាជី ជម្រះ​មន្ទិល​សង្ស័យ​មាន​បទ​ថ្មី​​ជាមួយ​​ផលិត​កម្ម​ ​ថោន

ស្ដាប់ការបកស្រាយលម្អិតពី ម៉ៅ ហាជី និង ងូន សុបិន ខាងក្រោម៖

តារាចម្រៀង ម៉ៅ ហាជី បានថ្លែងមក Sabay មុននេះថា បទថ្មីរបស់លោកដែលទើបនឹងចេញមានចំណងជើងថា “មិនស្នេហ៍កុំដៀល” និពន្ធទំនុកដោយលោក ងួន សុបិន ដែលកំពុងត្រូវបានប្រិយមិត្តលើហ្វេសប៊ុកចែកចាយឲ្យគ្នានេះ មិនមែនជាបទនៅក្នុងផលិតកម្មថោនឡើយ រួមទាំងរូបលោកផងដែរ។

“អត់ទេបង ខ្ញុំមិនមែនជាតារាចម្រៀងនៅថោនទេ បង សុបិន ធ្វើបទឲ្យខ្ញុំដោយសារតែគាត់អាណិតស្រលាញ់ ណាមួយឃើញខ្ញុំស្ងប់ស្ងាត់ពេក ក៏និពន្ធបទឲ្យ ដើម្បីចែកជូនបងប្អូនប្រិយមិត្តដែល គាំទ្រខ្ញុំបានស្តាប់កម្សាន្តតែប៉ុណ្ណោះឯងបង”។ ហាជី ថ្លែង។

ជាមួយគ្នានេះផងដែរលោក ងួន សុបិន អ្នកនិពន្ធនៅក្នុងផលិតកម្ម ថោន រួមទាំងលោក មាសសុខរតនៈ សុទ្ធតែអះអាងដូចគ្នាថា ម៉ៅ ហាជី ពិតជាមិនមែនតារាចម្រៀងក្នុងផលិតកម្មថោនទេ។ ហើយបទចម្រៀងដែលទើបនឹងចេញទៀតសោត គឺគ្រាន់តែកើតចេញពីការស្រលាញ់រាប់អានគ្នារវាង ងួន សុបិន និង ម៉ៅ ហាជី តែប៉ុណ្ណោះ៕

ប្រភព៖ sabay

 

  • ម៉ៅ ហាជី ជម្រះ​មន្ទិល​សង្ស័យ​មាន​បទ​ថ្មី​​ជាមួយ​​ផលិត​កម្ម​ ​ថោន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:វីដេអូ
Tags: