តារា​កំប្លែង​នាយ បឿន ទទួល​អនិច្ចកម្ម​យប់​មិញ

តារា​កំប្លែង​នាយ បឿន បាន​ទទួល​អនិច្ចកម្ម​កាល​ពី​យប់​មិញ ដោយ​សារ​ជំងឺ​លើស​សម្ពាធ​ឈាម​ភ្លាមៗ​ពេល​កំពុង​សម្ដែង​ជាមួយ​ក្រុម​ល្ខោន​បាសាក់​របស់​លោក អុល សំអាង នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

 

តារា​កំប្លែង​នាយ បឿន ទទួល​អនិច្ចកម្ម​យប់​មិញ

 

បើ​តាម​លោក អុល សំអាង ប្រធាន​ក្រុម​ល្ខោន​បាសាក់​ខាង​លើ​ប្រាប់ Sabay មុន​នេះ​ថា រូប​លោក ព្រម​ទាំង​នាយ បឿន និង​សមាជិក​ក្រុម​ផ្សេង​ទៀត​ទៅ​សម្ដែង​ក្នុង​ពិធី​បុណ្យ​បញ្ចុះសីមា​ក្នុង​វត្ត​មឿង​ចារ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ខណៈ​កំពុង​សម្ដែង​ស្រាប់​តែ អតីត​សមាជិក​ក្រុម​កំប្លែង​នាយ ក្រឹម រូប​នេះ​ចាប់​ផ្ដើម​មាន​អាការៈ​ចម្លែក និង​ដួល​តែ​ម្ដង។

 

“ភ្លាមៗ​យើង​បាន​នាំ​ទៅ​មន្ទីរ​ពេទ្យ​ដែរ តែ​ពេល​ទៅ​ដល់​ពេទ្យ គេ​ថា​យឺត​ហើយ ក៏​នាំ​មក​វិញ​តែ​ម្ដង”។ លោក អុល សំអាង ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា ពេល​នេះ​សព​របស់​នាយ បឿន កំពុង​តម្កល់​នៅ​ទី​វត្ត​ខាង​លើ​នៅ​ឡើយ ហើយ​ក្រុម​គ្រួសារ​ទើប​ទៅ​ដល់​ព្រឹកមិញ៕

 

អត្ថបទ៖ សំ ជំនាញ