ម៉ៅ ហាជី ជម្រះ​មន្ទិល​សង្ស័យ​មាន​បទ​ថ្មី​​ជាមួយ​​ផលិត​កម្ម​ ​ថោន

តារា​ចម្រៀង​ ម៉ៅ ហាជី បាន​ថ្លែង​មក​ Sabay ​មុន​នេះ​ថា​ បទ​ថ្មីរបស់​លោក​ដែល​ទើប​នឹង​ចេញ​មាន​ចំណង​ជើង​ថា​ “មិន​ស្នេហ៍​កុំ​ដៀល”​ និពន្ធ​ទំនុក​ដោយ​លោក ងួន​ សុបិន ដែល​កំពុង​ត្រូវ​បាន​ប្រិយមិត្ត​លើ​ហ្វេសប៊ុក​ចែក​ចាយ​ឲ្យ​គ្នា​នេះ​ មិន​មែន​ជា​បទ​នៅ​ក្នុង​ផលិត​កម្ម​ថោន​ឡើយ ​រួម​ទាំង​​រូប​លោក​ផង​ដែរ។

 

“អត់​ទេ​បង​ ខ្ញុំ​មិន​មែន​ជា​តារា​ចម្រៀង​នៅ​ថោន​ទេ បង​ សុបិន ធ្វើ​បទ​ឲ្យ​ខ្ញុំ​ដោយ​សារ​តែ​គាត់​អាណិត​ស្រលាញ់​ ណាមួយ​ឃើញ​ខ្ញុំ​ស្ងប់​ស្ងាត់​ពេក ​ក៏​និពន្ធ​បទ​ឲ្យ​ ដើម្បី​ចែក​ជូន​បងប្អូន​ប្រិយមិត្ត​​ដែល គាំ​ទ្រ​ខ្ញុំ​​បាន​ស្តាប់​កម្សាន្ត​តែ​ប៉ុណ្ណោះ​ឯង​បង​”។ ហាជី ថ្លែង។

 

ម៉ៅ ហាជី ជម្រះ​មន្ទិល​សង្ស័យ​មាន​បទ​ថ្មី​​ជាមួយ​​ផលិត​កម្ម​ ​ថោន

ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក ងួន​ សុបិន​ អ្នក​និពន្ធ​នៅ​ក្នុង​ផលិត​កម្ម​ ថោន រួម​ទាំង​លោក មាស​សុខរតនៈ​ សុទ្ធ​តែ​អះ​អាង​​ដូច​គ្នា​ថា​ ម៉ៅ ហាជី ពិត​ជា​មិន​មែន​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​ថោន​ទេ​​។ ហើយ​បទ​ចម្រៀង​ដែល​ទើប​នឹង​ចេញ​ទៀត​សោត​ គឺ​គ្រាន់​តែ​កើត​ចេញ​ពី​ការ​ស្រលាញ់​រាប់​អាន​គ្នា​រវាង​ ងួន សុបិន​ ​និង ម៉ៅ ហាជី​ តែ​ប៉ុណ្ណោះ​។​​

 

​​ស្ដាប់​ការ​បក​ស្រាយ​​លម្អិត​​ពី​ ម៉ៅ ហាជី និង​ ងូន សុបិន​ ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា​