​ផ្លែ​ឈើ​ដែល​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ​ពេល​មក​រដូវ​!

​ផ្លែ​ឈើ​ដែល​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ​ពេល​មក​រដូវ​!

​នៅពេល​ដែល​អ្នក​មក​រដូវ​ម្តងៗ ប្រសិន​ជា​អ្នក​មិន​ចង់​ប្រឈមមុខ​នឹង​អា​ការៈឈឺ​ពោះ អ្នក​គួរតែ​ចៀស​កុំ​ញ៉ាំ​នូវ​ផ្លែឈើ​មួយ​ចំនួន ព្រោះ​បើ​អ្នក​ពិសារ វា​នឹង​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ​ជាមិនខាន​។ តើ​មាន​ផ្លែឈើ​អ្វីខ្លះ​ទៅ?

​ផ្លែ​ទ្រ​លា​ប់​
នៅក្នុង​ផ្លែឈើ​ប្រភេទ​នេះ​មាន​សារធាតុ​ម្យ៉ាង​ដែល​រារាំង​មិន​ឲ្យ​រាងកាយ​អ្នក​ស្រូប​យក​សារធាតុ​ដែក​បាន​ទេ ដូចនេះ​នៅពេល​ដែល​អ្នក​មក​រដូវ អ្នក​មិន​គួរ​ពិសារ​ឡើយ ដោយសារ​តែ​អ្នក​បាន​បាត់បង់​ឈាម​ច្រើន ហើយ​ត្រូវការ​សារធាតុ​ដែក​ដើម្បី​ប៉ូវ​ឈាម​មកវិញ​។ ម្យ៉ាងទៀត​វា​ក៏​អាច​ពន្យារ​ពេល​នៃ​ការ​មក​រដូវ​អ្នក​យូរ​ជាង​មុន​ដែរ ហើយ​មិន​សូវ​មក​ច្រើន​ឡើយ​។​

​ផ្លែ​ប្លូ​ប៊ឺ​រី​
នៅក្នុង​ផ្លែឈើ​នេះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ​កាន់តែខ្លាំង​ប្រសិន​ជា​អ្នក​ញ៉ាំ​វា​ច្រើន​នៅពេល​ដែល​អ្នក​កំពុង​មក​រដូវ​។​

ផ្លែ​ទទឹម​
ក្រោយពេល​ដែល​អ្នក​ពិសារ​វា​រួច វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មានអា​ការៈ​មិន​ស្រួល​ជាខ្លាំង​ពេល​មក​រដូវ ព្រោះ​វា​មាន​សារធាតុ​ជាច្រើន​ដែល​ធ្វើឲ្យ​អ្នក​មិន​ស្រួលខ្លួន​។​

ផ្លែ​ទំពាំងបាយជូរ​
ក្រោយពេល​ដែល​អ្នក​ញ៉ាំ​ទំពាំងបាយជូរ​រួច វា​នឹង​បង្អាក់​ការរំលាយ​អាហារ​របស់​អ្នក ធ្វើឲ្យ​ឈាមដើរ​មិន​ស្រួល ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មក​រដូវ​តិចជាងមុ​ន ហើយ​ឈឺពោះ​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ផ្លែ​ឈើ​ដែល​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ​ពេល​មក​រដូវ​!已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាពស្ដ្រី
Tags: