​របស់​ដែល​អ្នក​មិនគួរ​ញ៉ាំ​ប្រសិនជា​អ្នក​មាន​គំរោង​បង្កើតកូន​!

​របស់​ដែល​អ្នក​មិនគួរ​ញ៉ាំ​ប្រសិនជា​អ្នក​មាន​គំរោង​បង្កើតកូន​!

​នៅក្រោយពេល​ដែល​អ្នករៀប​ការរួច ប្រសិន​ជា​អ្នក​មាន​គំរោង​យក​កូន អ្នក​មិនគួរ​ញ៉ាំ​អាហារ​មួយចំនួនឡើយ ព្រោះ​វា​អាច​រារាំង​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

កាហ្វេ​
កាហ្វេ​គឺជា​ភេសជ្ជៈ​ដែល​ត្រូវ​បាន​ហាម​ចំពោះ​នារី​ដែល​ចង់​មាន​ផ្ទៃពោះ ព្រោះ​ដូច​ដែល​អ្នក​ធ្លាប់បាន​ដឹង​មក​ហើយ​ថា​វា​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​អាច​ប៉ះពាល់​ដល់​ការចង់​មាន​ផ្ទៃពោះ​របស់​អ្នក​បាន​។​

ការ៉ុត​
នៅពេល​ដែល​នារី​ញ៉ាំ​ការ៉ុត​ច្រើន វា​នឹង​អាច​ធ្វើឲ្យ​អូវែ​របស់​នារី​ដំណើរការ​ខុស​ពី​ធម្មតា ដូចនេះ​អ្នក​មិនគួរ​ពិសារ​ច្រើន​ឡើយ​ប្រសិន​ជា​អ្នក​ចង់​បាន​កូន​។​

គ្រាប់​ផ្កាឈូករ័ត្ន​
ប្រសិន​ជា​អ្នក​ចង់​មាន​ផ្ទៃពោះ​បានសម្រេច សូម​អ្នក​កុំ​ញ៉ាំ​គ្រាប់​ផ្កាឈូករ័ត្ន​នេះ​ឲ្យសោះ ព្រោះ​វា​អាច​រារាំង​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​បាន​។​

ខ្ទឹម​ស​
នៅពេល​ដែល​អ្នក​ពិសារ​ខ្ទឹមស​នេះ​ច្រើន វា​នឹង​អាច​សម្លាប់​ស្ពែម៉ាតូសូអ៊ីត​ដែល​ហែល​ចូលមកក្នុង​រាងកាយ​អ្នក ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​មិន​ងាយ​មាន​កូន​ឡើយ​។​

សាច់គោ​អាំង​
ក្រោយពេល​ដែល​អ្នក​ពិសារ​ច្រើន​រួច វា​នឹង​អាច​ធ្វើ​ឲ្យ​កូន​អ្នក​មាន​ប្រាជ្ញា​ខ្សោយ ហើយ​ពុំ​មាន​ការលូតលាស់​បាន​ល្អ​ឡើយ​ក្រោយពេល​ដែល​កើត​ចេញ​មក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។