យុវជន​ជា​ធនធាន​គន្លឹះ​ដ៏​មានតម្លៃ​បំផុត សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និង​ការ​រក្សា​សន្តិភាព​

យុវជន​ជា​ធនធាន​គន្លឹះ​ដ៏​មានតម្លៃ​បំផុត សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និង​ការ​រក្សា​សន្តិភាព​

សៀមរាប ៖ កម្ពុជា បានចាត់ទុក​យុវជន​ជា​ធនធាន​គន្លឹះ និង​មានតម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍ​​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និង​ការ​រក្សា​សន្តិភាព ហើយ​នៅ​គ្រប់​សម័យកាល គ្រប់​សង្គម យុវជន​ជា​កម្លាំង​មុត​ស្រួច ដែល​មាន​កម្លាំងកាយ កម្លាំងចិត្ត និង​ស្មារតី​ភ្លឺស្វាង មាន​ទឹកចិត្ត​ក្លាហាន ពុះពារ​មិន​រារែក​គ្រប់​ឧបសគ្គ ការ​លំបាក​នានា ពិសេស​យុវជន គឺជា​សសរទ្រូង​របស់​ប្រទេសជាតិ ទាំង​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

ជាមួយគ្នានេះដែរ កាកបាទ​ក្រហម​កម្ពុជា បាន​ទទួល​ស្គាល់​ថា យុវជន​កាកបាទក្រហម​កម្ពុជា គឺជា​អ្នកស្ម័គ្រចិត្ត​វ័យក្មេង ដែល​ជា​កម្លាំង​ស្នូល​មួយ​ដ៏​មាន​សារៈសំខាន់ និង​សកម្ម​បំផុត ក្នុង​ការ​ផ្ដល់​នូវ​សេវាកម្ម​មនុស្សធម៌ ប្រកបដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​ការ​លះបង់​ឥត​ងាករេ ស្របតាម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​” និង “​សង្គ្រោះ​ជីវិត ផ្លាស់ប្ដូរ​ផ្នត់គំនិត​” នៃ​យុទ្ធសាស្ត្រ ២០១១-២០២០ របស់​កាកបាទក្រហម​កម្ពុជា​។

ដោយ​មើល​ឃើញ​ពី​គុណសម្បត្តិ និង​សារៈសំខាន់​របស់​យុវជន ព្រមទាំង​ដើម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស ក្នុង​ការងារ​ជា​ប្រយោជន៍​សង្គម និង​ការងារ​មនុស្សធម៌ ម្យ៉ាងវិញទៀត គឺ​ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា​នោះ នៅ​ព្រឹក​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៦ សាខា​កាក​បាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​រៀបចំ​ពិធី​បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា នៅ​វិទ្យាល័យ​អង្គរជុំ ស្រុក​អង្គរជុំ ចំនួន ៥៥ នាក់ ស្រី ៣៥ នាក់ ក្រោម​អធិបតីភាព​លោកស្រី គួ​យ ណា​លីន អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជា ខេត្ត​សៀមរាប តំណាង​លោក បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​៕