គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦​ ខែមិថុនា​ កើតឡើង​១៥​លើក ​ស្លាប់​៥​នាក់ ​និង​រង​របួស​ធ្ងន់​៣០​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦​ ខែមិថុនា​ កើតឡើង​១៥​លើក ​ស្លាប់​៥​នាក់ ​និង​រង​របួស​ធ្ងន់​៣០​នាក់​



ភ្នំពេញ ៖ ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើ​ត​ឡើង​ចំនួន ១៥​លើក (​យប់ ១០​លើក​) បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ ( ស្រី ១​នាក់ ) រង​របួស​ធ្ងន់ ១៩​នាក់ ( ស្រី ៥​នាក់ ) និង​រង​របួស​ស្រាល ១១​នាក់ (​ប្រុស​)។​

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ទាំង​១៥​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២​៧​គ្រឿង រួមមាន ម៉ូតូ​ចំនួន​១៨​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៧​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង យាន​ផ្សេងៗ ១​គ្រឿង និង​អ្នក​ថ្មើរជើង ២​នាក់។

ប្រភព​ព័ត៌មាន​ដដែល​​​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៩​លើក ( ស្លាប់ ៥​នាក់ ) ,​មិន​គោរព​សិទ្ធិ ៣​លើក , ស្រវឹង ១​លើក , និង​មិ​ន​ប្រកាន់​ស្តាំ ២​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២៣​នាក់ (យប់ ១៤​នាក់ )។​

គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៨​លើក ផ្លូវ​ខេត្ត​-​ក្រុង​ចំនួន​៦​លើក និង​ផ្លូវលំ​ចំនួន​១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៦​លើក រថយន្ត​ធុន​តូច ៧​លើក រថយន្ត​ធុន​ធំ ១​លើក និង​កង់ ១​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត​ រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន រាជធានី​ភ្នំពេញ​៤​លើក របួស​៧​នាក់ ខេត្តកោះកុង​១​លើក ស្លាប់​២​នាក់ របួស​៣​នាក់ ខេត្តព្រៃវែង​១​លើក ស្លាប់​២​នាក់ និង​ខេត្ត​ឧ​ត្ត​រមានជ័យ ១​លើក ស្លាប់​១​នាក់ ( ស្រី ) របួស​៤​នាក់ ( ស្រី ១​នាក់ )។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​​​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ២៨៦៥​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១២៥​៧​គ្រឿង និង​ពិន័យ​សរុប ១៦០៨​គ្រឿង៕