រន្ទះ​កំណាច ផ្ដាច់​សង្ខារ​ស្ត្រី​មេម៉ាយ ខណៈ​ពេល​ដែល​កំពុង​ទប់​ភ្លឺស្រែ​

រន្ទះ​កំណាច ផ្ដាច់​សង្ខារ​ស្ត្រី​មេម៉ាយ ខណៈ​ពេល​ដែល​កំពុង​ទប់​ភ្លឺស្រែ​

កំពង់ធំ​ ៖​ ខ្យល់​រន្ទះ​មួយ​គ្រាប់​ បាន​ផ្ដាច់ជីវិត​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​នឹង​កន្លែង​ ខណៈ​ពេល​ជនរងគ្រោះ​រូប​នេះ​ កំពុងតែ​កាន់​ចបកាប់​ទប់​ភ្លឺស្រែ​របស់​ខ្លួន នៅ​ខាងក្រោយ​ផ្ទះ។ ហេតុការណ៍​នេះ បាន​កើត​ឡើង នៅ​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។

កូនចៅ និង​ញាតិ​ជិតខាង បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​លី​ចប ទៅ​ទប់​ភ្លឺស្រែ​នៅ​ខាងក្រោយ​ផ្ទះ​ប្រមាណ ៥០ ម៉ែត្រ​ប៉ុណ្ណោះ​។ ពួកគាត់​បន្ត​ទៀតថា ពេលនោះ មេឃ​ស្រទំ ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​ស្រិចៗ ប៉ុន្តែ​ភ្លៀង​បង្អុរ មិនបាន​ប៉ុន្មាន​ដំណក់​​ និង​ពុំ​មាន​ខ្យល់​កន្ត្រាក់​អ្វី​ផង ស្រាប់តែ​ឮ​សំឡេង​ផាំង ​ហើយ​លោកយាយ ក៏​ដួល ដាច់ខ្យល់​ស្លាប់​តែម្ដង ដោយ​ឃើញ​មាន​ស្នាម​រហែក​សំពត់ និង​អាវ ព្រម​ស្នាម​របក​ដើម​ស្វាយចន្ទី​ទៀត​ផង។

ស្ត្រី​រងគ្រោះ ឈ្មោះ សៀ លាង អាយុ ៦៨ ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មាន​ទីលំនៅ ក្នុង​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មាន​កូន​៤ នាក់ ស្រី ៣ នាក់ ប្រុស​ម្នាក់ តែ​បច្ចុប្បន្ន​កូន​ៗ​ទាំង​៤​នាក់ មាន​ប្តី​ប្រពន្ធ​អស់ហើយ​។ សព្វថ្ងៃ គាត់​រស់នៅ ជាមួយ​កូន​ទី ២។ សាកសព​ស្ត្រី​រងគ្រោះ ត្រូវ​បាន​កូនចៅ យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕