​បក្សប្រឆាំង សម្រេច​មិន​ចូល​សភា ដើម្បី​ស្តាប់​ការបំភ្លឺ​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​ និពន្ធដោយ : រឿន ភារុន       June-07-2016, 2:23 pm         2448

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​បក្សប្រឆាំង សម្រេច​មិន​ចូល​សភា ដើម្បី​ស្តាប់​ការបំភ្លឺ​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​​ភ្នំពេញ​៖ រដ្ឋសភា សម្រេច​ឲ្យ​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចូល​បំភ្លឺ​ផ្ទាល់មាត់  នៅ​ថ្ងៃទី​៩ ខែមិថុនា ជុំវិញ​ការអនុវត្ត​ច្បាប់ ។ ប៉ុន្តែ តំណាងរាស្ត្រ​បក្សប្រឆាំង បាន​បដិសេធ មិន​ចូលប្រជុំ ដើម្បី​សាកសួរ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នោះទេ​។

​បើទោះបីជា ការកោះហៅ​រដ្ឋមន្ត្រី​យុត្តិធម៌​ឲ្យ​ចូល​បំភ្លឺ​ផ្ទាល់មាត់ ធ្វើ​ឡើយ​តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ពិតមែន តែ​តំណាងរាស្ត្រ​បក្សប្រឆាំង បានសម្រេច​មិន​ដើរចូល​រដ្ឋសភា ដើម្បី​ស្តាប់​ការឆ្លើយបំភ្លឺ​របស់លោក អង្គ វង្ស​វ​ឌ្ឍ​នា ឡើយ​។ ការសម្រេចចិត្ត មិន​ចូលប្រជុំ​នេះ ដោយសា​តែ​បក្សប្រឆាំង ហាក់ដូចជា​អស់ជំនឿ​លើ​រដ្ឋសភា​ទៅហើយ ក្នុងការ​ដោះស្រាយ​បញ្ហានយោបាយ ដែល​កំពុង​កើតឡើង​។ នេះ​ជាការ​អះអាង​របស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។  

​បើតាម​អ្នកនាំពាក្យ​រូបនេះ គណបក្សប្រឆាំង នៅតែ​ទាមទារ​ឲ្យ​មាន ជំនួប​ជាមួយ​បក្ស​កាន់អំណាច ដើម្បី​ស្វែងរក​ដំណោះស្រាយ​ផ្នែក​នយោបាយ​។ លោក លើកឡើងថា ក្នុង​កាលៈទេសៈ​នេះ មានតែ​ការចរចា​ប៉ុណ្ណោះ ទើប​អាច​បញ្ចប់​ការយាយី​និង​ការគាប់សង្កត់ ពី​សំណាក់​បក្ស​កាន់អំណាច​។ 

​កាលពី​ថ្ងៃទី​៦ ខែមិថុនា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន ដោយ​ក្នុងនោះ មាន​ទាំង​សំណើ​របស់​បក្សប្រឆាំង​ផងដែរ ដែល​ស្នើ​ឲ្យ​រដ្ឋសភា កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចូល​ឆ្លើយបំភ្លឺ ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់ ក្រោយពី​តុលាការ មាន​ចំណាត់ការ​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន​កន្លងមក​។ គណៈកម្មាធិការ​អចិ​ន្ទ្រៃ​យ៍​នៃ​រដ្ឋសភា បានកំណត់​ឲ្យ​លោក អង្គ វង្ស​វ​ឌ្ឍ​នា ចូល​បំភ្លឺ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦ ៕