​ក្មេង​ប្រុស​​មាន​ស្បែក​បែក​ស្រកា​​ខ្លាំង​ ត្រូវ​​​​មើល​ថែ​​​​ងូត​ទឹក​ជា​ប្រចាំ​​ដើម្បី​សង្គ្រោះ​ជីវិត​

កុមារាអាយុ៥ឆ្នាំ Evan Fasciano មកពីរដ្ឋ Connecticut សហរដ្ឋអាមេរិកបានកើតមកជាប់ជាមួយលក្ខខណ្ឌជំងឺបញ្ហាស្បែកតពូជម្យ៉ាងឈ្មោះ Harlequin Ichthyosis ដែលតម្រូវចាំបាច់ត្រូវតែមានការងូតទឹក ធ្វើអនាម័យសម្អាតខ្លួនប្រាណជាប់ជាប្រចាំ។

​ក្មេង​ប្រុស​​មាន​ស្បែក​បែក​ស្រកា​​ខ្លាំង​ ត្រូវ​​​​មើល​ថែ​​​​ងូត​ទឹក​ជា​ប្រចាំ​​ដើម្បី​សង្គ្រោះ​ជីវិត​Evan និងម្តាយ

ម្ដាយរបស់ កុមារា Evan អ្នកស្រី De De បានរៀបរាប់ប្រាប់សារព័ត៌មានអង់គ្លេស Daily Mail ថា រៀងរាល់ថ្ងៃ លោកស្រីត្រូវងូតទឹកឲ្យ Evan ដើម្បីដុសសម្អាតស្បែកដែលរបកចេញ ពីរដងក្នុងមួយថ្ងៃ។ បើសិនមិនលាងសម្អាតស្បែកទាំងនោះចេញទេ វានឹងបែកស្រកា លូតលាស់ឡើងក្រាស់និងលឿនខុសពីធម្មតា ។

ម្ដាយរបស់ Evan បន្ថែមទៀតថា អ្នកស្រីអាចប្រើស្បៃសម្រាប់ដុសខ្លួន Evan បានផងដែរ។ ក្រោយពីងូតទឹកឲ្យកូនប្រុសរួច អ្នកស្រីឬស្វាមីអ្នកស្រីតែងប្រើក្រែមផ្ដល់សំណើមលាបឲ្យ Evan ដើម្បីកុំឲ្យស្បែកឆាប់ស្ងួតប្រេះ។

​ក្មេង​ប្រុស​​មាន​ស្បែក​បែក​ស្រកា​​ខ្លាំង​ ត្រូវ​​​​មើល​ថែ​​​​ងូត​ទឹក​ជា​ប្រចាំ​​ដើម្បី​សង្គ្រោះ​ជីវិត​

ចំពោះបញ្ហាជំងឺកើតឡើងលើកូនប្រុស លោក Joe Fasciano បានឲ្យដឹងថា៖ “ពិតណាស់មនុស្សមួយចំនួនបានមើលទៅ Evan គឺគេមានរូបរាងចម្លែក ហើយអ្នកដែលមិនធ្លាប់ស្គាល់ Evan ប្រាកដជាឆ្ងល់។ ម្ដាយរបស់គេមិនចង់ឲ្យមនុស្សជាច្រើននិយាយមិនល្អពី Evanទេ ដូចនេះពួកយើងតែងបង្រៀនឲ្យ Evan និយាយសួស្ដីជាការរាក់ទាក់មុនដល់មនុស្សគ្រប់គ្នា”។

គួរបញ្ជាក់ជំងឺ Harlequin Ichthyosis ជាករណីជំងឺហ្សែនកម្រមួយ ដែលអាចកើតឡើងលើទារកមួយក្នុងចំណោមកូន៤នាក់។ ទារកដែលកើតមកជាមួយលក្ខខណ្ឌជំងឺនេះមានស្បែកលូតលាស់លឿនជាងទារកមានស្បែកធម្មតា៧ដងបង្កឲ្យស្បែកក្រាស់ប្រេះស្រកា ដែលត្រូវការចាំបាច់សម្អាតនិងអនាម័យជាប្រចាំ៕

​ក្មេង​ប្រុស​​មាន​ស្បែក​បែក​ស្រកា​​ខ្លាំង​ ត្រូវ​​​​មើល​ថែ​​​​ងូត​ទឹក​ជា​ប្រចាំ​​ដើម្បី​សង្គ្រោះ​ជីវិត​ ​ក្មេង​ប្រុស​​មាន​ស្បែក​បែក​ស្រកា​​ខ្លាំង​ ត្រូវ​​​​មើល​ថែ​​​​ងូត​ទឹក​ជា​ប្រចាំ​​ដើម្បី​សង្គ្រោះ​ជីវិត​Evan និង ប្អូនប្រុស

ប្រភព៖ sabay

  • ​ក្មេង​ប្រុស​​មាន​ស្បែក​បែក​ស្រកា​​ខ្លាំង​ ត្រូវ​​​​មើល​ថែ​​​​ងូត​ទឹក​ជា​ប្រចាំ​​ដើម្បី​សង្គ្រោះ​ជីវិត​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ជីវិតនិងសង្គម
Tags: