អ៊ុយក្រែន​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ូ

បុរសម្នាក់ជនជាតិបារាំងត្រូវបានឃាត់ខ្លួន បន្ទាប់ពីអាជ្ញាធរអ៊ុយក្រែនរកឃើញអាវុធ និងគ្រឿងបំផ្ទុះជាច្រើនដែលគេគ្រោងយកទៅវាយប្រហារភេរវកម្មនៅអឺរ៉ូ២០១៦។

អ៊ុយក្រែន​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ូ

យោងតាមប្រភពព័ត៌មានបារាំងបុរសនោះមានឈ្មោះថា Gregoire Moutaux វ័យ២៥ឆ្នាំត្រូវចាប់ខ្លួន នៅព្រំដែនរវាងប្រទេសអ៊ុយក្រែន និងប៉ូឡូញ។ ប៉ូលិសបានឆែកឃើញ កាំភ្លើងជាច្រើនដើម ខ្សែភ្លើង និង គ្រាប់បែកប្រភេទ TNT មានទម្ងន់ប្រមាណ ១២៤គីឡូក្រាម ដែលជនសង្ស័យគ្រោងបំផ្ទុះ ចំនួន១៥លើក។

លោក Hrytsak ប្រធានផ្នែកស៊ើបអង្កេតសម្ងាត់បានឲ្យដឹងថា បើតាមផែនការបុរសឈ្មោះ Gregoire បានកំណត់ យកទីតាំងស្ពាន, ផ្លូវធំៗ ព្រះវិហារឥស្លាម និងទីតាំងសំខាន់ៗផ្សេងទៀតគឺជាគោលដៅសម្រាប់វាយប្រហារ៕

អ៊ុយក្រែន​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ូ អ៊ុយក្រែន​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ូ អ៊ុយក្រែន​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ូ

ប្រភព៖ sabay

  • អ៊ុយក្រែន​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ូ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ជីវិតនិងសង្គម
Tags: