ក្រសួង​ពាណិជ្ជកម្ម​ប្រលង​ជ្រើសរើស​មន្ត្រី​ថ្មី ៨៥​នាក់ ​

ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ប្រលង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី ៨៥​នាក់ សម្រាប់​ឆ្នាំ​២០១៦ នេះ។ ការងារ​ទាំង ៨៥កន្លែង​នោះ​រួមមាន ក្របខ័ណ្ឌ​(ក) ៧៧​កន្លែង​ និង​ក្របខ័ណ្ឌ​(ខ) ០៨​កន្លែង​។

 

ក្រសួង​ពាណិជ្ជកម្ម​ប្រលង​ជ្រើសរើស​មន្ត្រី​ថ្មី ៨៥​នាក់ ​

 

លក្ខណៈ​វិនិច្ឆ័យ៖ ​
១. មាន​សញ្ជាតិ​ខ្មែរ​
២. បេក្ខជន​ទាំង​អស់​ ត្រូវ​មាន​ចំណេះដឹង​ជា​បឋម​លើ​ជំនាញ​កុំព្យូទ័រ​ (Microsoft Word, Excel)ឡើង​ទៅ​ ដែល​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ត្រឹមត្រូវ​
៣. បេក្ខជន​ជា​មន្ត្រី​រាជការ​ ជន​ពិការ​ ស្ត្រី​ ជនជាតិ​ភាគ​តិច​ និង​អ្នក​នៅ​តំបន់​ដាច់​ស្រយាល​ ត្រូវ​បាន​ផ្ដល់​អាទិភាព​ និង​លើក​ទឹកចិត្ត​
៤. បេក្ខជន​ជា​មន្ត្រី​ជាប់​កិច្ចសន្យា​ របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​បម្រើ​ការងារ​លើស​ពី​ ៥ឆ្នាំ ត្រូវ​បាន​ផ្ដល់​អាទិភាព​

 

ចំពោះ​ក្របខ័ណ្ឌ​ “ក”៖
១. ចំពោះ​បេក្ខជន​មន្ត្រី​រាជការ​ ដែល​មាន​បំណង​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​ ត្រូវ​បាន​បម្រើ​ការងារ​រដ្ឋ​យ៉ាង​តិច​៥ឆ្នាំ​ ដែល​មាន​បញ្ជាក់​វិញ្ញាបនបត្រ​រដ្ឋបាល​ និង​លិខិត​អនុញ្ញាត​របស់​ប្រធាន​អង្គភាព/ស្ថាប័ន​ និង​ត្រូវ​មាន​អាយុ​មិន​លើស​ពី​៤៥ឆ្នាំ​
២. ចំពោះ​បេក្ខជន​ជា​និស្សិត​ ពុំ​មែន​ជា​ព្រះ​សង្ឃ​ ដែល​មាន​បំណង​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​ គឺ​ជា​បេក្ខជន​ដែល​មាន​សញ្ញាប័ត្រ ចាប់​ពី​បរិញ្ញាបត្រ​ឡើង​ទៅ​ ឬ​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​ស្មើ​ និង​ត្រូវ​មាន​អាយុ​មិន​លើស​ពី​៣០ឆ្នាំ​

 

ចំពោះ​ក្របខ័ណ្ឌ​ “ខ”៖
១. ចំពោះ​បេក្ខជន​មន្ត្រី​រាជការ​ ដែល​មាន​បំណង​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​ ត្រូវ​បាន​បម្រើ​ការងារ​រដ្ឋ​យ៉ាង​តិច​៥ឆ្នាំ​ ដែល​មាន​បញ្ជាក់​វិញ្ញាបនបត្រ​រដ្ឋបាល​ និង​លិខិត​អនុញ្ញាត​របស់​ប្រធាន​អង្គភាព/ស្ថាប័ន​ និង​ត្រូវ​មាន​អាយុ​មិន​លើស​ពី​៤០ឆ្នាំ​
២. ចំពោះ​បេក្ខជន​ជា​និស្សិត​ ពុំ​មែន​ជា​ព្រះ​សង្ឃ​ ដែល​មាន​បំណង​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​ គឺ​ជា​បេក្ខជន​ដែល​មាន​សញ្ញាប័ត្រ ចាប់​ពី​បរិញ្ញាបត្រ​ឡើង​ទៅ​ ឬ​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​ស្មើ​ និង​ត្រូវ​មាន​អាយុ​មិន​លើស​ពី​២៨ឆ្នាំ

 

កាលបរិច្ឆេទ​ និង​កន្លែង​ទទួល​ពាក្យ៖ ​
កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ត្រឹម​ម៉ោង​១៧៖០០នាទី
ចំពោះ​ទីតាំង​ គឺ​នៅ​តាម​មន្ទីរ​ខេត្ត​ រាជធានី​ដែល​បាន​ទិញ​ពាក្យ និង​នៅ​លេខាធិការដ្ឋាន​ ចំពោះ​អ្នក​ចង់​ចូល​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួង​។

 

សំណុំ​លិខិត​សុំ​ចុះ​ឈ្មោះ​ប្រឡង៖
១. ពាក្យសុំ​ចុះ​ឈ្មោះ​ប្រឡង (១ច្បាប់)
២. ជីវប្រវត្តិ​សង្ខេប​មាន​បិទ​រូបថត (៤គុណ៦) (១ច្បាប់)
៣. សលាកបត្រ​ឯកត្តជន​ (២ច្បាប់)
៤. បង្កាន់​ដៃ​ទទួល​ពាក្យ​ (២ច្បាប់)
៥. លិខិត​សន្យា​របស់​បេក្ខជន​ចូល​បម្រើ​ការងារ​ (១ច្បាប់)
៦. ច្បាប់​ចម្លង​សញ្ញាប័ត្រ​ដោយ​មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ជា​ផ្លូវការ​ (១ច្បាប់)
៧. ច្បាប់​ចម្លង​ប័ណ្ណ​គ្រួសារ/សៀវភៅ​ស្នាក់នៅ/ឬ​អត្តសញ្ញាណប័ណ្ណ​ឬ​លិខិត​បញ្ជាក់​ទី​លំនៅ​ (១ច្បាប់)
៨. រូបថត​ថ្មី​ ៤គុណ៦ (២សន្លឹក)
៩. លិខិត​ថ្កោល​ទោស​ផ្ដល់​ក្រោយ​ពេល​ប្រឡង​ជាប់​រយៈពេល​១​ខែ​យ៉ាង​យូរ​ (១ច្បាប់)

 

កាលបរិច្ឆេទ​ និង​មណ្ឌល​ប្រឡង៖ ​
១. កាលបរិច្ឆេទ​ប្រឡង​៖ ថ្ងៃ​ទី​២៤ ខែ​កក្កដា​ ឆ្នាំ​២០១៦
ក. ពេល​ព្រឹក​៖ ចាប់​ពី​ម៉ោង​ ០៧៖៣០នាទី ដល់​១១៖៣០នាទី
ខ. ពេល​រសៀល៖ ចាប់ពី​ម៉ោង​ ១៤៖៣០នាទី ដល់​១៦៖៣០នាទី
២. មណ្ឌល​ប្រឡង​៖ នឹង​ជូន​ដំណឹង​នៅ​ពេល​ប្រកាស​ឈ្មោះ​បេក្ខជន​នៅ​ទ្រឹស្ដី​ការ​ក្រសួង (ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​)

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ពិនិត្យ​មើល​លើ​ គេហទំព័រ​ និង​ Facebook របស់ ក្រសួង​។
បញ្ជាក់៖ ពាក្យ​សុំ​ចុះ​ឈ្មោះ​អាច​ទាញ​យក​បាន​ និង​អាច​យក​បាន​ដោយ​ឥត​គិត​ថ្លៃ​។

 

អត្ថបទ៖ នួន ចាន់លីហួត