អ៊ុយក្រែន​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ូ

បុរស​ម្នាក់​ជនជាតិ​បារាំង​ត្រូវ​បាន​ឃាត់ខ្លួន​ បន្ទាប់​ពី​អាជ្ញាធរ​អ៊ុយក្រែន​រក​ឃើញ​អាវុធ និង​គ្រឿង​បំផ្ទុះ​ជាច្រើន​ដែល​គេ​គ្រោង​យក​ទៅ​វាយ​ប្រហារ​ភេរវកម្ម​នៅ​អឺរ៉ូ​២០១៦។

 

អ៊ុយក្រែន​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ូ

 

យោង​តាម​ប្រភព​ព័ត៌មាន​បារាំង​បុរស​នោះ​មាន​ឈ្មោះ​ថា Gregoire Moutaux វ័យ​២៥​ឆ្នាំ​ត្រូវ​ចាប់​ខ្លួន នៅ​ព្រំដែន​រវាង​ប្រទេស​អ៊ុយក្រែន និង​ប៉ូឡូញ។ ប៉ូលិស​បាន​ឆែក​ឃើញ កាំភ្លើង​ជា​ច្រើន​ដើម ខ្សែ​ភ្លើង និង គ្រាប់​បែក​ប្រភេទ TNT មាន​ទម្ងន់​ប្រមាណ ១២៤គីឡូក្រាម ដែល​ជន​សង្ស័យ​គ្រោង​បំផ្ទុះ ចំនួន​១៥​លើក។

 

លោក Hrytsak ប្រធាន​ផ្នែក​ស៊ើបអង្កេត​សម្ងាត់​បាន​ឲ្យ​ដឹង​ថា បើ​តាម​ផែនការ​បុរស​ឈ្មោះ Gregoire បាន​កំណត់ យក​ទីតាំង​ស្ពាន, ផ្លូវ​ធំ​ៗ ព្រះវិហារ​ឥស្លាម និង​ទីតាំង​សំខាន់​ៗ​ផ្សេង​ទៀត​គឺជា​គោលដៅ​សម្រាប់​វាយ​ប្រហារ៕

 

អ៊ុយក្រែន​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ូ

 

អ៊ុយក្រែន​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ូ

 

អ៊ុយក្រែន​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ូ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC