ក្មេងស្រីម្នាក់ ប៊ិះតែនឹង បាត់បង់ជីវិត ក្រោមស្នាដៃ ឪពុករបស់ខ្លួន ព្រោះតែកិកកុក មិនធ្វើកិច្ចការផ្ទះ

សៀងហៃ៖ វាជារឿងដ៏គួរឲ្យញញើតមួយ បន្ទាប់ពីក្មេងស្រីម្នាក់ ត្រូវកន្ត្រៃដោតជាប់នឹងក្បាល ប៊ិះតែបាត់បង់ជីវិត ក្រោមស្នាដៃឪពុករបស់ខ្លួន ពាក់ព័ន្ធនឹងរឿង មិនធ្វើកិច្ចការផ្ទះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍មួយនេះ កើតឡើងនៅក្នុងគ្រួសារមួយ ដែលរស់នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បន្ទាប់ពីក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវកន្ត្រៃហោះមកបុកដោតនឹងក្បាលជាប់ឆ្កឹង តែជាសំណាងល្អ វាមិនត្រូវចំខួរក្បាល ដែលមិនធ្វើឲ្យធ្ងន់ធ្ងរ ទើបធ្វើឲ្យក្មេងស្រីរូបនេះ អាចនៅរស់រានមានជីវិតបាន។ 

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា រឿងហេតុមួយនេះ ផ្តើមចេញពីក្មេងស្រី ដែលមិនបានបង្ហាញអត្តសញ្ញាណម្នាក់នោះ កិកកុកមិនព្រមធ្វើកិច្ចការផ្ទះ ពោលគឺនាងរវល់ ទៅលេងជាមួយប្អូនប្រុសរបស់នាង ជាហេតុនាំឲ្យឪពុកនាង មានការខឹងយ៉ាងខ្លាំង។

ឃើញបែបនោះ បុរសជាឪពុក ក៏មានបំណងចង់បំភ័យកូនស្រី ដើម្បីឲ្យនាងបកទៅធ្វើ កិច្ចការផ្ទះវិញ ដោយរូបគាត់បានយកកន្ត្រៃដ៏វែងមួយ មកគ្រវីនៅនឹងមុខកូនស្រី តែជាអកុសល ដោយសារគាត់ទើបនឹងលាងសម្អាតមាន់ ធ្វើឲ្យដៃសើមរអិល បណ្តាលឲ្យកន្ត្រៃដែលគាត់កំពុងគ្រវីនោះ រអិលចេញពីដៃ និងហោះទៅបុកក្បាលកូនស្រី របស់គាត់មួយរំពេចតែម្តង។

យ៉ាងណាមិញភ្លាមៗនោះ ក្មេងស្រីរងគ្រោះក៏ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បី ធ្វើការសង្រ្គោះផងដែរ។ ក្នុងនោះដែរ ក្រុមគ្រូពេទ្យក៏បានបង្ហាញថា កន្ត្រៃបានចាក់ចូលទៅ ក្នុងឆ្អឹងក្បាលរបស់ក្មេងស្រី ប្រវែង១៥សង់ទីម៉ែត្រ តែក្រោយពីធ្វើការវះកាត់ យកចេញរួចមក ពេលនេះស្ថានភាពក្មេងស្រីរងគ្រោះ នៅមានសភាពនឹងនរ ប៉ុន្តែនាងហាក់ដូចជា មិនបានចាំអំពីរឿងហេតុ ដែលបានកើតឡើង ចំពោះនាងនោះឡើយ។

ជុំវិញរឿងរ៉ាវមួយនេះផងដែរ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា “ប្តីរបស់ខ្ញុំ គ្រាន់តែចង់បន្លាចកូនស្រីប៉ុណ្ណោះ ហើយគាត់គ្មានបំណងអាក្រក់ណាមួយ ទៅលើនាងឡើយ នេះជារឿងហេតុកើតឡើង ដោយចៃដន្យ”។

នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ហើយវាក៏អាចជាមេរៀន និងភស្តុតាងជាក់ស្តែង សម្រាប់ឪពុកម្តាយដទៃទៀត ក្នុងការប្រើប្រាស់វិធីប្លែកៗ និងប្រកបដោយគ្រោះថ្នាក់ ដើម្បីប្រៀនប្រដៅ កូនៗរបស់ពួកគាត់ផងដែរ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងស្រីម្នាក់ ប៊ិះតែនឹង បាត់បង់ជីវិត ក្រោមស្នាដៃ ឪពុករបស់ខ្លួន ព្រោះតែកិកកុក មិនធ្វើកិច្ចការផ្ទះ
រូបភាពក្មេងស្រីរងគ្រោះ ដែលត្រូវកន្ត្រៃហោះមកបុកជាប់ក្បាល

ក្មេងស្រីម្នាក់ ប៊ិះតែនឹង បាត់បង់ជីវិត ក្រោមស្នាដៃ ឪពុករបស់ខ្លួន ព្រោះតែកិកកុក មិនធ្វើកិច្ចការផ្ទះ
រូបភាពស្កេន របស់ក្មេងស្រីរងគ្រោះ

ក្មេងស្រីម្នាក់ ប៊ិះតែនឹង បាត់បង់ជីវិត ក្រោមស្នាដៃ ឪពុករបស់ខ្លួន ព្រោះតែកិកកុក មិនធ្វើកិច្ចការផ្ទះ
ក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់ ដកកន្ត្រៃចេញពីក្បាល របស់ក្មេងស្រីរងគ្រោះ

ក្មេងស្រីម្នាក់ ប៊ិះតែនឹង បាត់បង់ជីវិត ក្រោមស្នាដៃ ឪពុករបស់ខ្លួន ព្រោះតែកិកកុក មិនធ្វើកិច្ចការផ្ទះ
កន្ត្រៃដ៏វែង ដែលហោះមកបុកក្បាល ក្មេងស្រីរងគ្រោះ

ក្មេងស្រីម្នាក់ ប៊ិះតែនឹង បាត់បង់ជីវិត ក្រោមស្នាដៃ ឪពុករបស់ខ្លួន ព្រោះតែកិកកុក មិនធ្វើកិច្ចការផ្ទះ
ក្មេងស្រីរងគ្រោះ ក្នុងបន្ទប់វះកាត់