រៀបការបាន៣ថ្ងៃ កូនក្រមុំ វេចទ្រព្យរត់បាត់ ដល់ឃាត់ខ្លួនបាន ទើបដឹងថា ជាមនុស្សប្រុសទៅវិញ

ចិន៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនម្នាក់ បានជួបរឿងហេតុ ដ៏គួរឲ្យហួសចិត្ត និងមិននឹកស្មានដល់មួយ ដោយបានចាញ់បោក បុរសតែងខ្លួនជាស្រីម្នាក់ ដែលមកបោកប្រាស់គាត់ ទាំងសេចក្តីស្រលាញ់ និងទ្រព្យសម្បត្តិ អស់រលីងពីខ្លួន តែម្តង។

ដំណើរដើមទង នៃរឿងហេតុ ដ៏គួរឲ្យហួសចិត្តនេះគឺ កាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះ បុរសម្នាក់មានឈ្មោះថា Wang មកពីទីក្រុង Huaiyang ខេត្ត Henan ប្រទេសចិន បានស្គាល់នារីម្នាក់ តាមរយៈបណ្តាញអនឡាញ រហូតបានយល់ចិត្ត យល់ថ្លើមគ្នា។

ជាមួយគ្នានេះដែរ លោក Wang មានចិត្តសប្បាយរីករាយ និងទទួលបានសុភមង្គល យ៉ាងខ្លាំង បន្ទាប់ពីមិត្តស្រីរបស់គាត់ បានប្រាប់គាត់ថា នាងមានផ្ទៃពោះ ហើយក្រុមគ្រួសាររបស់លោក Wang ក៏បានរៀបចំពិធីមង្គលការ ដ៏ធំមួយ សម្រាប់ពួកគេទាំង២នាក់ តែម្តង។

ផ្ទុយទៅវិញ នរណាទៅនឹកស្មានដល់ថា រយៈពេល ៣ថ្ងៃ ក្រោយពីរៀបមង្គលការរួច នារីជាកូនក្រមុំ បានបាត់ខ្លួន ទៅជាមួយនឹង បណ្តាការ និងរបស់របរមានតម្លៃ ចំនួនរាប់ពាន់ដុល្លារ។ ទោះជាយ៉ាង ក្រុមគ្រួសាររបស់លោក Wang បានជឿជាក់ថា គូស្វាមីភរិយាថ្មីថ្មោងនេះ ប្រហែលជាមានជម្លោះ ទាស់ទែងគ្នាបន្តិចបន្តួច ដូច្នេះក៏មិនបានរាយការណ៍ និងមិនបានប្តឹងប៉ូលិសឡើយ។

អ្វីដែលគួរឲ្យចម្លែកនោះគឺ មានបុរសវ័យក្មេងម្នាក់ផ្សេងទៀត មកពីទីក្រុង Ruzhou បានរាយការណ៍ប្រាប់ប៉ូលិស ឲ្យដឹងថា គាត់បានជួបនារីម្នាក់ តាមបណ្តាញអនឡាញ មានឈ្មោះថា Miao Xiaomin។ នារីម្នាក់នោះ បានប្រើវិធីសាស្រ្តផ្សេងគ្នា ក្នុងការបង្ខិតបង្ខំគាត់ ដើម្បីឲ្យលុយនាង ចំនួន ៣១,០០០យ័ន (៤,៧០០ដុល្លារអាមេរិក)។ ក្រោយមក ប៉ូលិសបានលួងលោម នារីរូបនោះ ឲ្យចូលទៅក្នុង ហាងអ៊ីនធឺណែតមួយកន្លែង និងបានឃាត់ខ្លួននាង តែម្តង។

យ៉ាងណាមិញ ពួកគេមានការយល់ច្រលំ និងងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែ នារីសង្ស័យ បានស្លៀកពាក់ ជាមនុស្សប្រុស និងកាន់អត្តសញ្ញាណប័ណ្ណ របស់មនុស្សប្រុស ឈ្មោះ Miao Songtao អាយុ២៧ឆ្នាំ។

ការយល់ច្រលំ និងងឿងឆ្ងល់ទាំងប៉ុន្មាន ក៏ត្រូវបានបកស្រាយ នៅពេលដែលប៉ូលិស ទៅឆែកឆេរផ្ទះ របស់ជនសង្ស័យ ឈ្មោះ Miao ហើយបានរកឃើញ សំពត់ សក់ក្លែងក្លាយ ស្បែកជើងកែងខ្ពស់ ខោក្នុងមនុស្សស្រី និង ម៉ាស់បិទមុខ ជាច្រើន។

នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែត នៅក្នុងគុក ជនសង្ស័យឈ្មោះ Miao បានប្រាប់ឲ្យដឹងថា វត្ថុទាំងអស់នោះ បានទាក់ទាញចំណាប់អារម្មណ៍ខ្លួន តាំងពីវ័យក្មេង មកម្ល៉េះ។

ជនសង្ស័យបានប្រាប់ឲ្យដឹងថា ខ្លួនមិនច្បាស់ក្នុងចិត្តទេ ថាខ្លួនចូលចិត្ត មនុស្សប្រុស ឬមនុស្សស្រី។ ជនសង្ស័យរូបនោះ បានបង្ហាញប្រាប់ ឲ្យប៉ូលិសដឹងថា រយៈពេលជាង១ឆ្នាំ កន្លងមកនេះ ខ្លួនបានបោកប្រាស់មនុស្សប្រុស យកលុយរាប់ពាន់ដុល្លារ អស់ចំនួន១១នាក់មកហើយ ហើយមានតែម្នាក់គត់ ដែលរាយការណ៍ទៅប៉ូលិស។

យ៉ាងណាក៏ដោយ ប៉ូលិសនៅក្នុងប្រទេសចិន បានក្រើនរំលឹកប្រជាជនថា ត្រូវតែពិនិត្យមើលអត្តសញ្ញាណ ជាពិសេសគឺ ភេទ របស់ដៃគូ ឲ្យបានច្បាស់ ជាមុនសិន មុននឹងសម្រេចចិត្ត រៀបការជាមួយគ្នា៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រៀបការបាន៣ថ្ងៃ កូនក្រមុំ វេចទ្រព្យរត់បាត់ ដល់ឃាត់ខ្លួនបាន ទើបដឹងថា ជាមនុស្សប្រុសទៅវិញ
រូបភាព៖ លោក Wang និងកូនក្រមុំ ដែលក្លែងខ្លួន

រៀបការបាន៣ថ្ងៃ កូនក្រមុំ វេចទ្រព្យរត់បាត់ ដល់ឃាត់ខ្លួនបាន ទើបដឹងថា ជាមនុស្សប្រុសទៅវិញ
រូបភាព៖ ប៉ូលិសបានរកឃើញ សំពត់ សក់ក្លែងក្លាយ ស្បែកជើងកែងខ្ពស់ ខោក្នុងមនុស្សស្រី និង មាស់បិទមុខ ជាច្រើន ក្នុងផ្ទះរបស់ជនសង្ស័យ

រៀបការបាន៣ថ្ងៃ កូនក្រមុំ វេចទ្រព្យរត់បាត់ ដល់ឃាត់ខ្លួនបាន ទើបដឹងថា ជាមនុស្សប្រុសទៅវិញ
រូបភាព៖ ប៉ូលិសបានរកឃើញ សំពត់ សក់ក្លែងក្លាយ ស្បែកជើងកែងខ្ពស់ ខោក្នុងមនុស្សស្រី និង មាស់បិទមុខ ជាច្រើន ក្នុងផ្ទះរបស់ជនសង្ស័យ

រៀបការបាន៣ថ្ងៃ កូនក្រមុំ វេចទ្រព្យរត់បាត់ ដល់ឃាត់ខ្លួនបាន ទើបដឹងថា ជាមនុស្សប្រុសទៅវិញ
រូបភាព៖ ជនសង្ស័យ ត្រូវបានប៉ូលិសឃាត់ខ្លួន