ឈ្មួញនាំជ្រូក​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​និង​ច្រករបៀង​ស្រុក​ម៉ា​ឡៃ​រៀង​រាល់​យប់

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ស្រង់​សំដី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា សត្វ​ជ្រូក មាន់​និង​ទា បាន​ត្រូវ​ក្រុម​ឈ្មួញ​នាំ​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់ ក្នុងស្រុក​អូរ​ជ្រៅ និង​ច្រករបៀង​ក្នុងស្រុក​ម៉ា​ឡៃ ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ពិសេស​ម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​ជាក៍​ធ្លាប់​បាន​ប្រកាស​ហាម​នាំ​ជ្រូក​និង​សត្វ​មាន់ ទា ពី​ប្រទេស​ជិតខាង ក៍ប៉ុន្តែ​សេចក្តីរាយការណ៍​ខាងលើ​នេះ គឺ​ឈ្មួញ​នាំ​ជ្រូក មាន់​និង​ទា​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​និង​ច្រករបៀង​នៅ​ក្នុងស្រុក​ម៉ា​ឡៃ​ក្នុង​មួយ​យប់​ៗ​ដឹក​តាម​រថយន្ត​ទួ​រី​ស​ឆ្នៃ​រាប់​សិប​គ្រឿង​បាន ដោយសារ​តែ​មានការ​ឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​ប្រចាំ​ច្រក​ទាំងនោះ​ជា​ថ្នូរ​ទៅ​នឹង​ទទួល​បាន​លាភសក្ការៈ និយាយ​ដោយ​ខ្លី​គឺ​សមត្ថកិច្ច​យក​លុយ​ពី​ឈ្មួញ ។

យ៉ាងណា​ក៍ដោយ ពាក់​ព័​ន្ឋ​នឹង​ព័ត៌មាន​នេះ នៅ​រសៀល​ថ្ងៃ​ទី​០៧ មិថុនា ២០១៦ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​នៅ​ស្រុក​ម៉ា​ឡៃ ៕