ស្លាក​លេខ​រថយន្ត​តម្លៃ ៤,៩ លាន​ដុល្លារ មាន​អ្វី​អស្ចារ្យ​ទៅ​?​

Videos


ទីភ្នាក់ងារហ្គាល់ ញូវ (Gulf New) ឱ្យដឹងថា ស្លាកលេខរថយន្ត លេខ «1» ជាលេខដែលគេចាត់ទុកថា «ល្អ» មានការប្រជែងគ្នាដេញថ្លៃចង់បានយ៉ាងអន្ទះសា រហូតដេញថ្លៃ ១៨ លើក ក៏បានទៅលើអ្នកដាក់ថ្លៃ ៤,៩ លានដុល្លារ ។ ពិតជាមិនធម្មតាឡើយ គ្រាន់តែស្លាកលេខរថយន្តក៏សហរដ្ឋ អារ៉ាប់អេមីរ៉ាត់ (UAE) រកចំណូលបានខ្ពស់ដែរ ។

អ្នកឈ្នះបានស្លាកលេខ«1»លើកនេះ បានទៅលោក អារីហ្វ អាម៉េដ អាល់-សារូនី ដែលគាត់បានស្រមៃទៅលេខ «1» ៗៗនេះជានិច្ច ។ទោះយ៉ាងណា ស្លាកលេខរថយន្តដែល«ល្អ»របស់លោក សារូនី នេះមិនមែនជាតម្លៃខ្ពស់ជាងគេ នៅ UAE នោះទេ ព្រោះកាលពីឆ្នាំ ២០០៨ ក៏មានដាក់ដេញថ្លៃលេខ «1» ដូចគ្នានេះដែរ តែមានតម្លៃ ១៤,២ លានដុល្លារ នៅក្នុងរដ្ឋ អាប៊ូដាប៊ី រដ្ឋដែលមានបំផុតក្នុងចំណោមរដ្ឋ ៧ របស់ UAE នេះ ។

កាលពីថ្ងៃទី ៤ មិថុនា ការចុះបញ្ជីស្លាកលេខរថយន្ត«ល្អ» ផ្សេងៗទៀតនៅក្នុងរដ្ឋ សារចាហ្វ មានលេខកំពូលនិយម គឺ លេខ 12, 50, 100, 333, 777, 1000, 2016, 2020 និង លេខ 9999 លេខទាំងនេះបានចំណូលពីការដាក់ដេញថ្លៃបានសរុប ១៣,៦ លានដុល្លារ ៕ សូរ្យកាន្ត (ឃុមឆាត់លឹក)

  • ស្លាក​លេខ​រថយន្ត​តម្លៃ ៤,៩ លាន​ដុល្លារ មាន​អ្វី​អស្ចារ្យ​ទៅ​?​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:​អន្តរជាតិ