កង់​អគ្គិសនី​តម្លៃ​ ៧០០ ដុល្លារ​ អាច​បត់​បាន​

Coswheel A-One ជា​​កង់​អគ្គិសនី​មួយ​ប្រភេទ​របស់​ក្រុមហ៊ុន​ចិន​ Coswheel ដែល​​វា​មាន​ចំណុច​ពិសេសៗ​ជា​ច្រើន​ ដោយ​មាន​តម្លៃ​មិន​ជា​ថ្លៃ​ប៉ុន្មាន​ឡើយ។

 

កង់​អគ្គិសនី​តម្លៃ​ ៧០០ ដុល្លារ​ អាច​បត់​បាន​

 

កង់​អគ្គិសនី​នេះ​មាន​ទម្ងន់​ ១៥,៦​ គីឡូក្រាម​ ដែល​អាច​ជិះ​បាន​ចម្ងាយ​ដល់​ទៅ​ ៣៥​ គីឡូម៉ែត្រ​ សម្រាប់​ការ​សាក​បំពេញ​ម្ដង​ និង​មាន​ល្បឿន​អតិបរមា​ ៣៥​ គ.ម/ម៉។ ក្រុមហ៊ុន​ Coswheel ក៏​មាន​ផ្ដល់​ជា​កម្មវិធី​ iOS និង​ Android សម្រាប់​​បញ្ជា​ល្បឿន​បើក​បរ, ​អេក្រង់​បង្ហាញ​ព័ត៌មាន​, ភ្លើង​សញ្ញា​សុវត្ថិភាព និង​បញ្ជា​ម៉ូទ័រ​ជាប់​កង់​ ដើម្បី​ដោះស្រាយ​ស្ថានភាព​ផ្លូវ​ទួល​ ឬ​ ​រលាក់។

 

កង់​អគ្គិសនី​តម្លៃ​ ៧០០ ដុល្លារ​ អាច​បត់​បាន​

 

កង់​ A-One ក៏​មាន​បំពាក់​មក​ស្រាប់​នូវ​ប្រព័ន្ធ​ GPS ដើម្បី​ចែក​រំលែក​ទីតាំង​របស់​អ្នក​ទៅ​កាន់​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ​បាន។ អ្វី​ដែល​ពិសេស​នោះ​គឺ​ថា​វា​រចនា​ឡើង​ដើម្បី​អាច​បត់​បាន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ងាយ​ស្រួល​ទុក​ដាក់​ និង​យក​ទៅ​តាម។

 

កង់​អគ្គិសនី​តម្លៃ​ ៧០០ ដុល្លារ​ អាច​បត់​បាន​

 

ក្រុមហ៊ុន​ Coswheel នឹង​ដាក់​លក់​កង់​អគ្គិសនី​នេះ​ក្នុង​តម្លៃ​ ៧២៩​ ដុល្លារ​ សម្រាប់​ប្រភេទ​ធម្មតា។ ចំណែក​ឯ​ប្រភេទ​ Pro ដែល​​ថាមពល​អគ្គិសនី​វា​មាន​សុពលភាព​យូរ​ជាង​ប្រភេទ​ធម្មតា​នោះ​ គឺ​នឹង​មាន​តម្លៃ​ ៨៥៩​ ដុល្លារ​ ហើយ​ប្រភេទ​ទាំង​ពីរ​ អាច​នឹង​មាន​លក់​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ៕

 

កង់​អគ្គិសនី​តម្លៃ​ ៧០០ ដុល្លារ​ អាច​បត់​បាន​

 

 

ចុច​អាន៖ ស្លាក​លេខ​រថយន្ត​មាន​តែ​ ​លេខ​ ​១​ ​តម្លៃ​ ​ជិត​ ​៥​ ​លាន​ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechnoBuffalo​