​គ្រាន់តែ​ស៊ុត និង​ម្រេច​សោះ មាន​អត្ថប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​?

​គ្រាន់តែ​ស៊ុត និង​ម្រេច​សោះ មាន​អត្ថប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​?

​បង្កើន​ថាមពល​
​ការ​ញ៉ាំ​ត្រឹមតែ​ស៊ុត​ពី​រ​គ្រាប់ លាយ​ជាមួយ​ម្រេច​បន្តិចបន្តួច អាច​ជួយ​ឲ្យ​អ្នក ចាប់ផ្តើម​ថ្ងៃ​ថ្មី ដោយ​ស្រស់ថ្លា និង​ប្រកបដោយ​ថាមពល មានន័យ​ថា វា​អាច​ជំនួស​អាហារ​ពេលព្រឹក បាន​មួយពេលៗ​ដែរ​។​

​បង្កើន​កម្រិត​អេ​ម៉ូក្លូ​ប៊ីន​
​ម្រេច និង​ស៊ុត សំបូរ​ទៅដោយ​ជាតិ​ដែក ដែល​ជា​សារធាតុ​ដ៏​សំខាន់ សម្រាប់​ការផលិត និង​គ្រប់គ្រង​កម្រិត​អេ​ម៉ូក្លូ​ប៊ីន​។​

​បង្កើន​សាច់ដុំ​
​ការ​ញ៉ាំ​ម្រេច និង​ស៊ុត អាច​បង្កើន​បរិមាណ​ប្រូតេអ៊ីន និង​ជួយ​ឲ្យ​សាច់ដុំ​របស់​អ្នក រីក​ធំ​ធាត់​ឆាប់​។​

​សម្រក​ទម្ងន់​
​ការ​ញ៉ាំ​ម្រេច និង​ស៊ុត អាច​កម្ចាត់​ជាតិ​ខ្លាញ់​អាក្រក់ និង​ធ្វើឲ្យ​អ្នក​ឆ្អែត​បានយូរ​។​

​កាត់បន្ថយ​បញ្ហា​ភ្នែក​
​ការ​ញ៉ាំ​មុខម្ហូប​មួយ​នេះ អាច​កាត់បន្ថយ​បញ្ហា​ភ្នែក​នានា​។​

​ឆ្អឹង​មាន​សុខភាព​ល្អ​
​ស៊ុត សំបូរ​វីតាមីន D ហើយ​ការ​ញ៉ាំ​ចូលគ្នា ជាមួយនឹង​ម្រេច អាច​បង្កើន​ការ​ស្រូប​យក​កាល់ស្យូម ជា​ហេតុ​ធ្វើឲ្យ​ឆ្អឹង​របស់​បងប្អូន​មានសុខ​ភាព​ល្អ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។