ក្រសួង​ពាណិជ្ជកម្ម​ប្រលង​ជ្រើសរើស​មន្ត្រី​ថ្មី ៨៥​នាក់

ក្រសួងពាណិជ្ជកម្មបានប្រកាសប្រលងជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ៨៥នាក់ សម្រាប់ឆ្នាំ២០១៦ នេះ។ ការងារទាំង ៨៥កន្លែងនោះរួមមាន ក្របខ័ណ្ឌ(ក) ៧៧កន្លែង និងក្របខ័ណ្ឌ(ខ) ០៨កន្លែង។

លក្ខណៈវិនិច្ឆ័យ៖
១. មានសញ្ជាតិខ្មែរ
២. បេក្ខជនទាំងអស់ ត្រូវមានចំណេះដឹងជាបឋមលើជំនាញកុំព្យូទ័រ (Microsoft Word, Excel)ឡើងទៅ ដែលមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាត្រឹមត្រូវ
៣. បេក្ខជនជាមន្ត្រីរាជការ ជនពិការ ស្ត្រី ជនជាតិភាគតិច និងអ្នកនៅតំបន់ដាច់ស្រយាល ត្រូវបានផ្ដល់អាទិភាព និងលើកទឹកចិត្ត
៤. បេក្ខជនជាមន្ត្រីជាប់កិច្ចសន្យា របស់ក្រសួងពាណិជ្ជកម្ម ដែលបានបម្រើការងារលើសពី ៥ឆ្នាំ ត្រូវបានផ្ដល់អាទិភាព

ចំពោះក្របខ័ណ្ឌ “ក”៖
១. ចំពោះបេក្ខជនមន្ត្រីរាជការ ដែលមានបំណងដាក់ពាក្យសុំចុះឈ្មោះប្រឡង ត្រូវបានបម្រើការងាររដ្ឋយ៉ាងតិច៥ឆ្នាំ ដែលមានបញ្ជាក់វិញ្ញាបនបត្ររដ្ឋបាល និងលិខិតអនុញ្ញាតរបស់ប្រធានអង្គភាព/ស្ថាប័ន និងត្រូវមានអាយុមិនលើសពី៤៥ឆ្នាំ
២. ចំពោះបេក្ខជនជានិស្សិត ពុំមែនជាព្រះសង្ឃ ដែលមានបំណងដាក់ពាក្យសុំចុះឈ្មោះប្រឡង គឺជាបេក្ខជនដែលមានសញ្ញាប័ត្រ ចាប់ពីបរិញ្ញាបត្រឡើងទៅ ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ និងត្រូវមានអាយុមិនលើសពី៣០ឆ្នាំ

ចំពោះក្របខ័ណ្ឌ “ខ”៖
១. ចំពោះបេក្ខជនមន្ត្រីរាជការ ដែលមានបំណងដាក់ពាក្យសុំចុះឈ្មោះប្រឡង ត្រូវបានបម្រើការងាររដ្ឋយ៉ាងតិច៥ឆ្នាំ ដែលមានបញ្ជាក់វិញ្ញាបនបត្ររដ្ឋបាល និងលិខិតអនុញ្ញាតរបស់ប្រធានអង្គភាព/ស្ថាប័ន និងត្រូវមានអាយុមិនលើសពី៤០ឆ្នាំ
២. ចំពោះបេក្ខជនជានិស្សិត ពុំមែនជាព្រះសង្ឃ ដែលមានបំណងដាក់ពាក្យសុំចុះឈ្មោះប្រឡង គឺជាបេក្ខជនដែលមានសញ្ញាប័ត្រ ចាប់ពីបរិញ្ញាបត្រឡើងទៅ ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ និងត្រូវមានអាយុមិនលើសពី២៨ឆ្នាំ

កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ៖
កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ត្រឹមម៉ោង១៧៖០០នាទី
ចំពោះទីតាំង គឺនៅតាមមន្ទីរខេត្ត រាជធានីដែលបានទិញពាក្យ និងនៅលេខាធិការដ្ឋាន ចំពោះអ្នកចង់ចូលបម្រើការងារនៅទីស្ដីការក្រសួង។

សំណុំលិខិតសុំចុះឈ្មោះប្រឡង៖
១. ពាក្យសុំចុះឈ្មោះប្រឡង (១ច្បាប់)
២. ជីវប្រវត្តិសង្ខេបមានបិទរូបថត (៤គុណ៦) (១ច្បាប់)
៣. សលាកបត្រឯកត្តជន (២ច្បាប់)
៤. បង្កាន់ដៃទទួលពាក្យ (២ច្បាប់)
៥. លិខិតសន្យារបស់បេក្ខជនចូលបម្រើការងារ (១ច្បាប់)
៦. ច្បាប់ចម្លងសញ្ញាប័ត្រដោយមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ (១ច្បាប់)
៧. ច្បាប់ចម្លងប័ណ្ណគ្រួសារ/សៀវភៅស្នាក់នៅ/ឬអត្តសញ្ញាណប័ណ្ណឬលិខិតបញ្ជាក់ទីលំនៅ (១ច្បាប់)
៨. រូបថតថ្មី ៤គុណ៦ (២សន្លឹក)
៩. លិខិតថ្កោលទោសផ្ដល់ក្រោយពេលប្រឡងជាប់រយៈពេល១ខែយ៉ាងយូរ (១ច្បាប់)

កាលបរិច្ឆេទ និងមណ្ឌលប្រឡង៖
១. កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦
ក. ពេលព្រឹក៖ ចាប់ពីម៉ោង ០៧៖៣០នាទី ដល់១១៖៣០នាទី
ខ. ពេលរសៀល៖ ចាប់ពីម៉ោង ១៤៖៣០នាទី ដល់១៦៖៣០នាទី
២. មណ្ឌលប្រឡង៖ នឹងជូនដំណឹងនៅពេលប្រកាសឈ្មោះបេក្ខជននៅទ្រឹស្ដីការក្រសួង (ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ)

សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលលើ គេហទំព័រ និង Facebook របស់ ក្រសួង។
បញ្ជាក់៖ ពាក្យសុំចុះឈ្មោះអាចទាញយកបាន និងអាចយកបានដោយឥតគិតថ្លៃ៕

ប្រភព៖ sabay

  • ក្រសួង​ពាណិជ្ជកម្ម​ប្រលង​ជ្រើសរើស​មន្ត្រី​ថ្មី ៨៥​នាក់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:កំសាន្ត
Tags: