ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ត្រូវ​ ក្រសួង និង ACU ចុះ​មក​ស៊ើបអង្កេត ករណី​ពុករលួយ​លួច​លក់​ដី​មន្ទីរ​

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ត្រូវ​ ក្រសួង និង ACU ចុះ​មក​ស៊ើបអង្កេត ករណី​ពុករលួយ​លួច​លក់​ដី​មន្ទីរ​

​កោះកុង ៖ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង លោក មាស សុភាព ត្រូវ​បាន​មន្ត្រី​ក្រសួង និង​មន្ត្រី​អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ធ្វើការ​ស៊ើបអង្កេត​កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​កូ​ន​ចៅ​ក្រោម​ឱវាទ​របស់​ខ្លួន ចោទប្រកាន់​រឿង​លួច​លក់​ដី​មន្ទីរ​ទំហំ ៣០,៤១​អា​។​

​យោង​តាម​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះបានឲ្យដឹងថា កាលពី​ថ្ងៃទី​៣ ខែមិថុនា កន្លងទៅ​ថ្មីៗ​នេះ លោក គឹម សុន អគ្គាធិការ​នៃ​អគ្គាធិការ​កិច្ច​ក្រសួងកសិកម្ម និង​ក្រុមការងារ រួម​ទាំង​អង្គភាព​ប្រ​ឆាំង​អំពើពុករលួយ ACU បាន​ចុះ​មក​ធ្វើ​ការ​បើក​ការស៊ើបអង្កេត​ទៅលើ​ករណី​លោក​ប្រធាន​មន្ទីរ​លួច​លក់​ដី​រដ្ឋ​ក្នុង​តម្លៃ​រាប់​សែន​ដុល្លារ។​

​តែ​យ៉ាងណាក៏ដោយ ករណី​ចុះ​ស៊ើបអង្កេត​នេះ គេ​មិន​បង្ហាញ​ពី​លទ្ធផល​នោះ​ទេ តែបើ​តាម​ប្រភព​ខ្លះ​ថា ករណីនេះ លោក មាស សុភាព បាន​ទទួល​ស្គាល់​កំហុស ហើយ​ព្រម​សង​លុយ​ទៅ​ឲ្យ​ភាគី​ទិញ​ដី​វិញ ដើម្បី​យក​ដី​ត្រឡប់​មក​ឲ្យ​រដ្ឋ​វិញ​។ តែ​គេ​ក៏​មិន​ដឹង​ថា តើ​ក្រសួង និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ត្រូវ​ចាត់ការ​យ៉ាងណា​នោះ​ទេ​។​

​ជុំវិញ​ករណីនេះ យើង​មិនអាច​ស្វែងរក​ការ​បកស្រាយ​ពី ​លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​បានទេ​នៅ​ថ្ងៃ​នេះ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទំនាក់ទំនង​បាន​៕