កម្ពុជា ស្នើ​ឲ្យ​ក្រុមហ៊ុន​បារាំង មក​វិនិយោគ​លើ​សេវា​ចំណតរថយន្ត ដឹកជញ្ជូន​ក្នុង​ក្រុង​ ផ្លូវដែក សម្រា​ប់​រថភ្លើង​ធុន​ស្រាល​

កម្ពុជា ស្នើ​ឲ្យ​ក្រុមហ៊ុន​បារាំង មក​វិនិយោគ​លើ​សេវា​ចំណតរថយន្ត ដឹកជញ្ជូន​ក្នុង​ក្រុង​ ផ្លូវដែក សម្រា​ប់​រថភ្លើង​ធុន​ស្រាល​

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ស្នើ​ឲ្យ​មានការ​គាំទ្រ​បន្ថែម​ពី​ស្ថានទូត​បារាំង ក្នុង​ការជំរុញ​លើកទឹកចិត្ត​ឲ្យ​បណ្ដា​ក្រុមហ៊ុន​បារាំង មក​វិនិយោគ​លើ​សេវា​ចំណតរថយន្ត ការ​ដឹក​ជញ្ជូន​ក្នុង​ក្រុង​ ប្រព័ន្ធ​ឡាន​ដឹកជញ្ជូន​ប្រើ​ផ្លូវដែក (Tramways) ការ​ដឹក​ជញ្ជូន​សាធារណៈ និង​ប្រព័ន្ធ​ផ្លូវដែក សម្រាប់​រថភ្លើង​ធុន​ស្រាល​។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ផេ​ក​ផ្លូវការ​របស់ ក្រសួង​សាធារណ​ការ។

ការ​ស្នើសុំ​នោះ​បាន​ធ្វើឡើង នៅក្នុង​ជំនួប​ជាមួយ លោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា និង​មានការ​អមដំណើរ​ដោយ លោក Philippe Chatignoux ទីប្រឹក្សា​សេដ្ឋកិច្ច​ស្ថាន​ប្រចាំ​ទូត​បារាំង និង​ លោក Philippe Steinmetz នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ប្រចាំ​ប្រទេស​ឡាវ និង​កម្ពុជា​។​

នៅក្នុង​ឱកាស​នោះ ​លោក​ឯកអគ្គរដ្ឋទូត​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ រវាង​ប្រទេស​ទាំង២ និង​បាន​ឆ្លៀតឱកាស សម្ដែង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​បារាំង។ ជា​ការ​ឆ្លើយតប លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ និង​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ ពី​ស្ថានទូត​បារាំង​។​

លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ជូន​លោក​ឯកអគ្គរដ្ឋទូត និង​គណៈប្រតិភូ អំពី​ការ​ធ្វើ​កំណែទម្រង់​ថ្មីៗ ដែល​កំពុង​ដំណើរការ​នៅ​ក្រសួង​ដូចជា​ ការកាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន យុទ្ធនាការ​សុវត្ថិភាព​ ចរាចរ​ណ៍​ផ្លូវគោក ការ​ធ្វើ​វិមជ្ឈការ ចុះបញ្ជី​ប័ណ្ណបើកបរ ការរៀបចំ​រចនាសម្ព័ន្ធ​អង្គការលេខ​ឡើងវិញ និង​ការ​ត្រួត​ពិនិត្យ​រថយន្ត ដឹកទំនិញ​លើស​ទម្ងន់​កំណត់​ជាដើម​។​

លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​មានការ​គាំទ្រ​បន្ថែម​ពី​ស្ថានទូត ក្នុង​ការជំរុញ​លើកទឹកចិត្ត​ឲ្យ​បណ្ដា​
ក្រុមហ៊ុន​បារាំង មក​វិនិយោគ​លើ​សេវា​ចំណតរថយន្ត ការ​ដឹក​ជញ្ជូន​ក្នុង​ក្រុង​ប្រព័ន្ធ​ឡាន​ដឹកជញ្ជូន​ប្រើ​ផ្លូវដែក (Tramways) ការ​ដឹក​ជញ្ជូន​សាធារណៈ និង​ប្រព័ន្ធ​ផ្លូវដែក សម្រាប់​រថភ្លើង​ធុន​ស្រាល​។ ទាំងនេះ​គឺជា ឱកាស​ដ៏​ល្អ​សម្រាប់​វិនិយោគិន ហើយក៏​ជា​ការ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​ផង​ដែរ៕​