ផ្ទុះ​កំប៉ុង​ហ្គាស៍​ នៅ​ពេល​ចៀន​ប្រហិត​ របួស​សិស្សសាលា​ចំនួន​៣​នាក់​

ផ្ទុះ​កំប៉ុង​ហ្គាស៍​ នៅ​ពេល​ចៀន​ប្រហិត​ របួស​សិស្សសាលា​ចំនួន​៣​នាក់​



កំពង់ចាម ៖ សិស្សសាលា​បឋមសិក្សា​ចំនួន៣នាក់ ​បាន​រង​របួស​រលាក​ខ្លាញ់ ដោយសារ​ការ​ផ្ទុះ​កំប៉ុង​ហ្គាស៍ ​ខណៈ​ដែល​ពួកគាត់​កំពុង​ឈរ​ទិញ​ប្រហិត​ចៀន​លក់​នៅ​ក្នុង​សាលា។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ២០១៦​ នៅ​សាលា​បឋម​សិក្សា​ព្រែក​ដំបូក​ ឃុំ​ព្រែក​ដំបូក​ ស្រុក​ស្រី​សន្ធរ ​ខេត្តកំពង់ចាម។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤​ ខែ​មិថុនា ឆ្នាំ២០១៦​សិស្សសាលា​បឋមសិក្សា​ព្រែក​ដំបូក​ បាន​នាំគ្នា​មក​ទិញ​នៅ​ចំណី ​និង​ខ្លះ​ទិញ​ប្រហិត​ចៀន​។ នៅ​វេលា​ម៉ោង១៦​និង​៣០​នាទី​ថ្ងៃ​ដដែល​មានឈ្មោះ យិន សុភាព ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចុង​បឹង​ ក្នុង​ឃុំ​ព្រែក​ដំបូក​ ស្រុក​ស្រី​សន្ធរ ​ដែល​កំពុង​ចៀន​ប្រហិត​លក់​ឲ្យ​សិស្សសាលា។

លោក ហេង វណ្ណា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​ បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ហ្គាស៍​នេះ​បាន​បណ្តាល​ឲ្យ​សិស្សសាលា​ចំនួន​៣នាក់​រលាក​ពេញ​ខ្លួន ​ត្រូវ​ក្រុម​គ្រួសារ​ និង​អាណាព្យាបាល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ។ សិស្ស​ទាំង​៣​នាក់ ​ដែល​រង​របួស​មានឈ្មោះ​៖
១.ឈ្មោះ ហួរ គឹម​វៃ ភេទ​ស្រី​អាយុ១២ឆ្នាំ​​ រស់នៅ​ភូមិ​តា​ម៉ឺ​ម ​ជា​សិស្ស​រៀន​ថ្នាក់​ទី៦ ២.ឈ្មោះពៅ ឌី​ណា ភេទ​ប្រុស​ អាយុ៨​ឆ្នាំ​រៀន​នៅ​ថ្នាក់​ទី​២​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ៣.ឈ្មោះ​អ៊ឹម សៀវ​ម៉ី ភេទ​ប្រុស អាយុ​១១​ឆ្នាំ​ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​៦ រស់នៅ​ភូមិ​ព្រែក​ដំបូក​ លើ​ឃុំ​ព្រែក​ដំបូក​ស្រុក​ស្រី​សន្ធរ។

លោក​អធិការ​ក៏បាន​បញ្ជាក់​ទៀត​ថា ​ករ​ណី​នេះ​ភាគី​ខាង​រងគ្រោះ​បាន​សុំ​ឲ្យ​អ្នក​លក់​ប្រហិត​ចៀន​ជួយ​ចេញថ្លៃ​ព្យាបាល​តែប៉ុណ្ណោះ៕
ផ្ទុះ​កំប៉ុង​ហ្គាស៍​ នៅ​ពេល​ចៀន​ប្រហិត​ របួស​សិស្សសាលា​ចំនួន​៣​នាក់​