ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​អាងទឹក​ខ្ពប​ត្របែក មាន​លទ្ធភាព​ស្តុក​ទឹក​៦​លាន​ម៉ែត្រត្រីគុណ​

ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​អាងទឹក​ខ្ពប​ត្របែក មាន​លទ្ធភាព​ស្តុក​ទឹក​៦​លាន​ម៉ែត្រត្រីគុណ​

ភ្នំពេញ ​៖​ ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​អាងទឹក​ខ្ពប​ត្របែក ដែល​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​ធំ​មួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ មានលទ្ធភាព​ស្តុក​ទឹក​ ដែល​ប្រមូល​ពី​ផ្ទៃ​រងទឹក​ភ្លៀង​នានា​ក្នុង​ខេត្តតាកែវ កំពត និង​កំពង់ស្ពឺ បាន​ប្រមាណ ៦ លាន​ម៉ែត្រត្រីគុណ។

ក្រសួង​ធនធាន​ទឹក​បាន​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​អាងទឹក​ខ្ពប​ត្របែក អាច​បម្រើ​ឲ្យ​​ការងារ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា​ជាង ៦.០០០ ហិកតា និង​ស្រូវប្រាំង​ប្រមាណ ៥០០ ហិកតា។ នា​រដូវ​ប្រាំង​កន្លងមក អាងទឹក​នេះ ក៏បាន​ដើរ​តួនាទី​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ នៅក្នុង​ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​មួយ​ផ្នែក​នៃ​ស្រុក​ជុំគីរី ខេត្តកំពត។ បច្ចុប្បន្ន​អាង​ទឹក​ខ្ពប​ត្របែក នៅសល់​ទឹក​ប្រមាណ ២ លាន​ម៉ែត្រត្រីគុណ។​

ដើម្បី​ធានា​នូវ​ការប្រើប្រាស់​បាន​យូរ​អង្វែង ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​អាងទឹក​ខ្ពប​ត្របែក ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្វើការ​ជួសជុល និង​ថែទាំ​ជាប់​ជាប្រចាំ​ផង​ដែរ៕​