ម៉ាស៊ីន​បំប្លែង​ទឹក​ឲ្យ​ទៅជា​ប៊ីយែរ​នៅ​នឹង​ផ្ទះ​តែម្តង​

បុរសៗទាំងឡាយពុំចាំបាច់ទៅណាឆ្ងាយឡើយ ក្នុងរដូវក្តៅម្តងៗ ។ ពួកគេអាចទទួលបានស្រាបៀរ១កែវដ៏ត្រជាក់ នៅនឹងផ្ទះរបស់ខ្លួនតែម្តង ជាមួយម៉ាស៊ីនផលិតស្រាបៀរ Beer Bar របស់ក្រុមហ៊ុន SodaStream Interntional ។

ម៉ាស៊ីន​បំប្លែង​ទឹក​ឲ្យ​ទៅជា​ប៊ីយែរ​នៅ​នឹង​ផ្ទះ​តែម្តង​

តាមក្រុមហ៊ុនដែលមានស្នាក់ការនៅអ៊ីស្រាអែលនេះ ឲ្យដឹងថា ម៉ាស៊ីននេះនឹងជួយបំប្លែងទឹកសូដា ឲ្យក្លាយជាប៊ីយែរតាមរយៈរូបមន្តពិសេសមួយឈ្មោះថាៈ “Blondie” ។ ផលិតផលស្រាបៀរមានកំរិតអាកុល ៤,៥% និងឱជារស, ក្លិន ដូចគ្នាបេះបិទជាមួយស្របៀរដែលទិញនៅតាមទីផ្សារ ។

ខ្សែវីដេអូខាងក្រោមរបស់ SodaStream Interntional នឹងបង្ហាញពីរបៀបបំប្លែងទឹកម៉ាស៊ីន ក្លាយជាទឹកមានហ្គាស រួចផលិតជាស្រាបៀរ ។

ទោះយ៉ាងនេះក្តី ចំពោះអ្នកនិយមស្រាបៀរខ្លះ បានលើកឡើងថា ទោះបីម៉ាស៊ីននេះវា “អស្ចារ្យ” តែវាពុំឆ្លើយតបជាមួយតម្រូវការផ្សេងទៀតរបស់អ្នកផឹក ជាអាទិ៍ៈ បរិយាកាសនៅកន្លែងស៊ីផឹក ។

បច្ចុប្បន្ន ម៉ាស៊ីនផលិត Beer Bar មានលក់នៅតែអាល្លឺម៉ង់ និងស្វីស ប៉ុណ្ណោះ ។

ចុងឆ្នាំនេះ ឬ ដើមឆ្នាំក្រោយ ទើបក្រុមហ៊ុនអាចបើកទូលាយទីផ្សារទៅកាន់ប្រទេសផ្សេងៗទៀត ៕