បំផ្ទុះ​រថយន្ត​នៅ​ក្រុង​អីុ​ស្តង់​ប៊ុល​តួ​ក​គី​ស្លាប់​11​នាក់

អភិបាលក្រុង​លោក VASIP SAHIN រាយការណ៍​ថា មនុស្ស​១១​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​៧​នាក់ និង​ជន​ស៊ី​វិល​៤​នាក់​ស្លាប់ ហើយ​មនុស្ស​៣៦​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ​កាលពី​ថ្ងៃ​ទី​៧ មិថុនា នៅ​សង្កាត់​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​អីុស្តង់​ប៊ុល ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​កន្លែង​វាយប្រហារ​ក្នុង​សង្កាត់ BEYAZIT អភិបាលក្រុង​អីុស្តង់​ប៊ុល​រៀបរាប់​ថា ប៉ូលិស​៧​នាក់ និង​ពលរដ្ឋ​៤​នាក់​ត្រូវ​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​បំផ្ទុះ​រថយន្ត​នោះ​ដែល​សំដៅលើ​ប៉ូលិស​ប្រឆាំង​កុប្បកម្ម ។ អ្នក​របួស​៣​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ។ គ្រាប់បែក​បញ្ជា​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ​បាន​ផ្ទុះ​ចំ​ពេល​មាន​មនុស្ស​ច្រើន​កុះ​ករ​សំដៅលើ​រថយន្ត​បឺស​មួយ​ដែល​ដឹក​បណ្តា​សមាជិក​កងកម្លាំង​ប៉ូលិស​ប្រឆាំង​កុប្បកម្ម ។ កន្លែង​វាយប្រហារ​ស្ថិត​នៅ​ក្បែរ GRAND BAZAR ជាទី​តាំង​ទេសចរណ៍​សំខាន់​នៃ​ទីក្រុង​ធំ​នេះ​របស់​តួ​ក​គី និង​ជិត​សាកលវិទ្យាល័យ​អីុ​ស្តង់​ប៊ុល ៕