អតីត Freshie វ៉ាន់ ស​ម្ជ​ស្ស សម្ពោធ ​Zest Restaurant កាលពី​យប់មិញ​!

Videos


អតីត Freshie វ៉ាន់ សម្ជស្ស បានក្លាយជាថៅកែ ហាង Zest Restaurant ដែលទើបនិងបើក សម្ពោធកាលពីយប់ថ្ងៃទី០៦ខែមិថុនា យប់មិញនេះ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិ សិល្បៈមួយចំនួន ។ មានការសរសើរថា ក្រោយពីលាឈប់ពីសិល្បៈ វ៉ាន់ សម្ជស្ស រស់នៅក្នុងជីវភាពធូរធារ ជាមួយស្វាមីនិងកូនស្រីពិតជាសំណាងមែន ។

អតីត Freshie វ៉ាន់ ស​ម្ជ​ស្ស សម្ពោធ ​Zest Restaurant កាលពី​យប់មិញ​!

ស្រីស្អាត វ៉ាន់ សម្ជស្ស បានក្លាយជាម្ចាស់ភោជនីយដ្ឋាន Zest Restaurant ដែលមានទីតាំង នៅក្រោយស្ថានទូតរុស្សី ដែលបានបើកសម្ពោធកាលពីយប់មិញ ។ មានការនិយាយថា ភោជនីយដ្ឋានមួយនេះ ចំណាយដើមទុនអស់ច្រើនគួរសម ។ តែយ៉ាងណាមិនជាបព្ហាចោទសម្រាប់អតីតស្រីស្អាតម្នាក់នេះទេព្រោះគេដឹង ថា នាងមានជីវភាពរស់នៅធូរធារ។តាមពិតភោជនីយដ្ឋាននេះដំណើរការមួយរយៈពេលមកហើយ តែ វ៉ាន់ សម្ជស្ស ទើបរើសថ្ងៃល្អថ្ងៃទី ០៦ ខែ ០៦ ឆ្នាំ ២០១៦ ដើម្បីបើកសម្ពោធ ។

អតីត Freshie វ៉ាន់ ស​ម្ជ​ស្ស សម្ពោធ ​Zest Restaurant កាលពី​យប់មិញ​!

អ្វីដែលគួរអោយកត់សំគាល់នោះ វ៉ាន់ សម្ជស្ស នៅតែមានរូបសម្រស់ស្រស់ស្អាតនិងមាន រូប រាងតូច ច្រលឹង ស្ទើរមិនដឹងថា នាងមានកូនដែលមានវ័យដល់ទៅជាងបីឆ្នាំនោះទេ។សព្វថ្ងៃនាងកំពុងរស់នៅយ៉ាងមានក្តីសុខក្នុង ជីវភាពហ៊ឺហា ដែលពេលខ្លះគេបានឃើញនាងចេញទៅកំសាន្តនៅប្រទេសប៉ែកអឺរ៉ុបផងដែរ ។ កូនស្រី របស់ វ៉ាន់ សម្ជស្ស មានមុខមាត់ស្រស់ស្អាតគួរអោយស្រលាញ់និងមានមុខមាត់កាត់តាម ស្វាមីនាងច្រើនជាង ។ នេះបើតាមប្រភពអ្នកដែលធ្លាប់ស្គាល់ស្វាមីរបស់ វ៉ាន់ សម្ជស្ស ។

អតីត Freshie វ៉ាន់ ស​ម្ជ​ស្ស សម្ពោធ ​Zest Restaurant កាលពី​យប់មិញ​!

ក្រោយពី ផ្តាច់ខ្លួនពីការងារសិល្បៈ វ៉ាន់ សម្ជស្ស នៅតែមានទំនាក់ទំនងល្អជាមួយមិត្តភក្តិរួមអាជីពដែលមានដូចជា ពេជ្រ អាវីហ្សា សុផា លីនដា សួស វីហ្សា ជាដើម ។ គេចាំបានថាក្រោយពីជាប់ជ័យលាភីនៅក្នុងកម្មវិធី Freshie Girl ឆ្នាំ ២០០៨ វ៉ាន់ សម្ជស្ស បានហក់ចូលក្នុងសង្វៀនសិល្បៈដែលកាលណោះនាងមានប្រជាប្រិយភាពគួរសម។នាង បានចូលរួម សម្តែងរឿង ចម្រៀងខារ៉ាអូខេនិងស្ប៉តពាណិជ្ជកម្មធំៗជាច្រើន។ស្របពេលកេរ្តិ៍ឈ្មោះ កំពុងលេចធ្លោ វ៉ាន់ សម្ជស្ស បានប្រកាសចាកចេញពីការងារសិល្បៈនៅអំឡុងចុងឆ្នាំ ២០១០ ៕ ចេនី

អតីត Freshie វ៉ាន់ ស​ម្ជ​ស្ស សម្ពោធ ​Zest Restaurant កាលពី​យប់មិញ​!
អតីត Freshie វ៉ាន់ ស​ម្ជ​ស្ស សម្ពោធ ​Zest Restaurant កាលពី​យប់មិញ​!
អតីត Freshie វ៉ាន់ ស​ម្ជ​ស្ស សម្ពោធ ​Zest Restaurant កាលពី​យប់មិញ​!
អតីត Freshie វ៉ាន់ ស​ម្ជ​ស្ស សម្ពោធ ​Zest Restaurant កាលពី​យប់មិញ​!
អតីត Freshie វ៉ាន់ ស​ម្ជ​ស្ស សម្ពោធ ​Zest Restaurant កាលពី​យប់មិញ​!
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត